(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញលិខិតប្រាប់ដល់ ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាព អំពីការប្ដូរប្រាក់ ឬបន្ថែមទឹកប្រាក់ ដែលមានលក្ខណៈភូតកុហសអតិថិជន និង/ឬ លក់ក្រោមថ្លៃដើម។
ការចេញលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា បែបបនេះ ត្រូវបានធ្វើឡើងក្រោយមានការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទមួយចំនួន មិនគោរពតាមច្បាប់ និងគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ ក្នុងវិស័យទូរគមនាគមន៍ ដែលបានណែនាំកន្លងមក។
ក្នុងលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា «ត្រូវបពា្ឈប់ជាបន្ទាន់នូវការផ្សាយពាណិជ្ជកម្ម តាមគ្រប់រូបភាព ដូចជាគេហទំព័រ បណ្ដាញសង្គម ស្លាកសញ្ញា អំពីការប្ដូរទឹកប្រាក់ ឬបន្ថែមទឹកប្រាក់ណាដែលមានលក្ខណៈភូហកអតិជន និង/ឬ លក់ក្រោមថ្លៃដើម»។
សូមអានខ្លឹមសារលម្អិតក្នុងលិខិតរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដូចខាងក្រោម៖