(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ Tiger Street Football  Festival ២០១៧ បានវិលត្រឡប់មកកម្ពុជាថ្មីម្តងទៀតហើយ ក្នុងរដូវកាល​ទី៥នេះ។ ការប្រកួតវគ្គជម្រុះតាមតំបន់បានចាប់បើកឆាកប្រកួតនៅឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ កាលពី​ថ្ងៃទី ១១ - ១២ ខែកុម្ភៈ ដោយមានការចូលរួមពីក្រុមបាល់ទាត់ចំនួន  50 ក្រុមដើម្បីប្រកួតដណ្តើម​កៅអីសម្រាប់ចូល​ប្រកួតវគ្​គផ្តាច់​ព្រ័ត្រនៅរាជធានីភ្នំពេញ។

នេះគឺជាខេត្តទីមួយដែលស្រាបៀរ ថៃហ្គ័រ បានរៀបចំព្រឹត្តិការណ៍ Tiger Street Football  Festival ២០១៧ នេះ ដែលបានបញ្ចប់​យ៉ាងជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមបាល់ទាត់ជាច្រើនក្រុម ជាពិសេសភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលបានចូលទស្សនាព្រឹត្តិការណ៍នេះយ៉ាងសប្បាយរីករាយ។

ក្រៅពីការទស្សនាការប្រកួតបាល់ទាត់ពីក្រុមនីមួយៗ​ដែលសុទ្ធតែមានកីឡាករល្អៗដែលបានបង្ហាញពីសី្ទល និងបច្ចេកទេស​លេងយ៉ាងស្ទាត់ជំនាញ និងឆាប់រហ័សដើម្បីស៊ុតបញ្ចូលទីយកឈ្នះគូប្រកួត  ទស្សនិកជនទាំងក្នុងស្រុក​ទាំងក្រៅស្រុកបាន​កម្សាន្តអារម្មណ៍ជាមួយនឹងសកម្មភាពសប្បាយរីករាយជាច្រើននៅលើទីលាននិងក្រៅទីលានដូចជាការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាត  លេងហ្គេមកម្សាន្ត  និងដាក់តាំងលក់សម្ភារ​កីឡាមានលក់​ជូនពិសេសសម្រាប់ការជាវផលិតផលស្រាបៀរថៃហ្គ័រ។

អ្វីដែលកាន់តែពិសេសនោះគឺ ឆាកតន្រ្តីដ៏ធំសំបើម និងឡូយអស្ចារ្យ រចនាជារាងកុងតែន៍រ រំលេចជាមួយ ភ្លើង LED ពិតជាស្អាត និងប្លែកអស្ចារ្យ។  មានអ្នកទស្សនាជាច្រើនពាន់ចូលរួមកំសាន្ត និង រីករាយ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យរបស់ស្រាបៀរ ថៃហ្គ័រ  ពីររាត្រីពេញដែលចូលរួមសំដែងដោយតារាចម្រៀងល្បីៗជូរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា ខេមរៈ សិរីមន្ត ឱសុគន្ធកញ្ញា ពេជ្រ សោភា ឆនសុវណ្ណរាជ ដេវីត សួស វីហ្សា នីកូ ដែលបានធ្វើឲ្យកក្រើកដល់​ក្រុងព្រះសីហនុពីរ​យប់ជាប់ៗ​គ្នា។

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃជាប់គ្នា  គេបានរកឃើញក្រុមជើងឯក ចំនួន៦ក្រុម នៅខេត្តព្រះសីហនុ​ដែលត្រូវចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១២ ខែមីនា នៅរាជធានីភ្នំពេញមជ្ឈមណ្ឌល​កោះពេជ្រ​ខាងមុខសាលមហោស្រព។ ក្រុមដែលបានឈ្នះការប្រកួតជម្រុះនៅខេត្តព្រះសីហនុ រួមមានក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលជាក្រុម​ជាប់​ជ័យលាភីលេខ ១ បានទទួលរង្វាន់ជាប្រាក់​១,៥០០ដុល្លារ  ក្រុម វឌ្ឍនៈវិទ្យា A ដែលជាក្រុមជាប់​ជ័យលាភីលេខ២ បានទទួលរង្វាន់ជា​ប្រាក់១,000ដុល្លារ ក្រុម អយ្យការអមសាលាដំបូងខេត្តកំពត ដែលជាក្រុមជាប់ជ័យលាភីលេខ៣ បានទទួលរង្វាន់ជាប្រាក់៥០០ដុល្លារ និងក្រុម ស្នងការដ្ឋាននគរបាលខេត្តកំពត A ដែលជាក្រុមជាប់ជ័យលាភីលេខ ៤ បានទទួលរង្វាន់ជាប្រាក់ ២០០ដុល្លារ និងមាន២ក្រុមទៀត ក៏មានសិទ្ធចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រផងដែរគឺ ក្រុម តោមាស KUTM A និង កូនព្យុះ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger Street Football Festival 2017 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ១៨  ដល់ថ្ងៃទី១៩ ខែកុម្ភៈ នៅបរិវេណផ្សារទំនើបភូពុយ។ ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនា​ការប្រកួតជម្រុះ​នៅខេត្តបាត់ដំបង​ឲ្យបានច្រើនកុះករ។

ស្តែងចេញនូវភាពក្លាហានរបស់អ្នកដើម្បីដណ្តើមយកជើងឯក Tiger Street Football Festival 2017 !!!

ពិសាដោយការទទួលខុសត្រូវ៕