ថ្ងៃពុធនេះ! ប៉ូលិសឃាត់អ្នកបើករថយន្ត លើសល្បឿនកំណត់២១៤នាក់ អប់រំ៤៧នាក់ និងផាកពិន័យ១៦៧នាក់ !
15-02-2017 18:14
(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖
* លើសល្បឿនកំណត់ចំនួន២១៤នាក់
* ធ្វើការអប់រំ៤៧នាក់ មានអ្នកបើកបររថយន្តតូច៤០នាក់ និងរថយន្តធំ៧នាក់
* ពិន័យ១៦៧នាក់ ដែលជាអ្នកបើកបររថយន្តតូច១៥៥នាក់ និងរថយន្តធំ១២នាក់
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕