(ព្រះវិហារ)៖ ស្ត្រីមេម៉ាយម្នាក់ បានស្រែកទ្រហោយំស្តាយស្រណោះផ្ទះ ដង្ហោយហៅសុំសប្បុរសជនជួយគាត់ផង ដោយសារផ្ទះរបស់គាត់ត្រូវភ្លើងឆេះ ហើយពេលនេះគាត់គ្មានផ្ទះជ្រកទៀតទេ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីមេម៉ាយរងគ្រោះឈ្មោះ ម៉ង វ៉ន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយផ្ទះដែលឆេះនេះមានទំហ៊ំ៦×៧ ធ្វើអំពីឈើប្រក់សង្ក័សី។ ស្ត្រីមេម៉ាយទុរគត់នេះ បានស្រែកទ្រហោយំស្តាយស្រណោះផ្ទះរបស់គាត់ ដោយគាត់យំរៀបរាប់ថាគាត់គ្មានអីពឹងទេសូមជួយគាត់ផង។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២យប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ មានអគ្គីភយ័បានឆាបឆេះផ្ទះមួយកន្លែងដែលមានទៅតាំងនៅខាងលើ បានកើតឡើងគ្រាដែលស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ បានទៅសំរាកផ្ទះរបស់កូនគាត់ ដោយសារតែជួនពេលនោះភ្លើងព្រៃបានរាលឆេះមកដល់ផ្ទះរបស់គាត់ បណ្តាលឲ្យឆេះគ្មានសល់ ដោយមិនបានបន្សល់ទុកនៅរបស់របរ អ្វីដល់គាត់ក្រៅពីខោអាវមួយចង្កេះនៅជាប់ខ្លួនគាត់ឡើយ៕