អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយគ្រូពេទ្យស្មគ្រ័ចិត្ត នៃសកលវិទ្យាល័យ«ចូសាន់» ដែលបានមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច
15-02-2017 17:13
(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួបសំណះសំណាល ជាមួយនឹងប្រតិភូកូរ៉េ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សកលវិទ្យាល័យ «ចូសាន់» (CHOSUN UNIVERSITY HOSPITAL) នៃប្រទេសកូរ៉េ ដែលបានមកចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្ដល់ជូនកុំព្យូទ័រ០២គ្រឿងដល់ មណ្ឌលសុខភាពក្នុងស្រុកភ្នំស្រួចផងដែរ។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃសកលវិទ្យាល័យចូសាន់ បានបើកគ្លីនិកមួយកន្លែង នៅស្រុកភ្នំស្រួច ដើម្បីពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយយកថ្លៃសេវាថោក ៕