(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ Facebook «សីហា» បានទម្លាយឲ្យដឹងថា៖ «Valentine's Day តំណាងរាស្ត្រ ហូ វ៉ាន់ ភ័យស្លន់ស្លោវេរលុយច្រឡំចូលប្តីរបស់សាហាយខ្លួន» ក្រៅពីទម្លាយសារសម្លេង, Facebook បានបន្តរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«នៅថ្ងៃនេះមានបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានផ្ញើសម្លេង និងខ្លឹមសារ មកកាន់ទំព័រ «Facebook សីហា» និងបានសំណូមពរឱ្យបកអាក្រាត ទង្វើលាមករបស់តំណាងរាស្ត្រចាស់ព្រើល ហូរ វ៉ាន់ នៅថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ ដែលត្រូវជាថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះជាបន្ទាន់។ បុរសរូបនោះ បានទម្លាយការពិតដ៏ស្មោគគ្រោកមួយទៀតរបស់តំណាងរាស្ត្រ ហូរ វ៉ាន់ ដែលមហាជនបានដឹងគ្រប់ៗគ្នាថា ជាតាចាស់អាយុជាង ៧០ឆ្នាំទៅហើយ ប៉ុន្តែនៅតែ ល្មោភកាមគុណជាមួយស្រីរោងចក្រ ជាពិសេសលួចទាក់ទងប្រពន្ធគេជាច្រើននាក់។
ខាងក្រោមនេះគឺជាខ្លឹមសារ និងសម្លេងទាំងស្រុង ដែលបុរសម្នាក់នោះទទូចឱ្យទំព័រ សី ហា បង្ហោះផ្សាយ៖
«ពេលថ្ងៃត្រង់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវជាថ្ងៃបុណ្យសង្សារនេះឃើញ តា ហូរ វ៉ាន់ វេរលុយទៅឱ្យប្រពន្ធគេម្នាក់ជាសាហាយរបស់គាត់ ដែលស្រីម្នាក់នោះ ទើបតែរៀបការមានប្តីថ្មីថ្មោងទៀតផង តែបែរជាតា ហូរ វ៉ាន់ វេរលុយច្រលំចូលលេខទូរស័ព្ទប្តីរបស់សាហាយខ្លួនទៅវិញ។
អាចថាមកពីលោកតា ហូរ វ៉ាន់ ជាចាស់ព្រើល ស្រេកឃ្លានចង់តែរួមរ័ក្ស ដោយគាត់គិតថា ថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine's Day នោះឃើញយុវវ័យ មួយចំនួនភ្លើតភ្លើនទៅណាត់គ្នាដេកសប្បាយ លោកតា ហូរ វ៉ាន់ ក៏នឹកចង់ស៊ីចុកចំណីឆ្ងាញ់នៅថ្ងៃនោះដែរ ទើបគាត់ផ្ញើលុយតាម Wing ទៅឱ្យស្រីនោះដើម្បី បានសប្បាយជាមួយនាង។ មិនមែនលោកតា ហូរ វ៉ាន់ គាត់មិនដឹងថា ស្រីដែលជាសាហាយស្មន់របស់គាត់នៅលីវឯណា គឺនាងមានប្តីហើយ តែលោកតា ហូរ វ៉ាន់ គាត់ឆ្ងាញ់តែជាមួយប្រពន្ធគេ ដោយគាត់មិនគិតពីសីលធម៌ និងខ្លាចចិត្តប្តីរបស់គេឡើយ។
ប៉ុន្តែថ្ងៃ១៤ កុម្ភៈ ម្សិលមិញអាចជាថ្ងៃស៊យរបស់លោកតា ហូរ វ៉ាន់ គឺបន្ទាប់ពីបានផ្ញើលុយឱ្យសាហាយរបស់គាត់ហើយ មួយសន្ទុះក្រោយមកប្រហែលជាម៉ោង ១ថ្ងៃត្រង់ បុរសជាប្តីរបស់សាហាយស្មន់គាត់ក៏បានទូរស័ព្ទមកគាត់ ក្រោយពីបុរសនោះបានឃើញសារ និងចំនួនទឹកលុយ ដែលលោកតា ហូរ វ៉ាន់ ផ្ញើឱ្យ ប្រពន្ធខ្លួន។ នៅពេលបានលឺសម្លេងប្តីរបស់នាង ស្រាប់តែលោកតា ហូរ វ៉ាន់ ភ័យស្រលាំងកាំង ឡើងភ្នែកស គាត់ក៏រកលេសដោះសារប្រាប់ប្តីនាងថា «ជាលុយចងដៃ» បន្ទាប់ពីនិយាយចប់តា ហូរ វ៉ាន់ ក៏ទាក់ទងទូរស័ព្ទលេខមួយទៀតរបស់នាងសាហាយនោះ ដោយនិយាយទាំងញ័រមាត់ថា «រឿងរ៉ាវងាប់ហើយ!» ក្រោយពីនាងជាសាហាយរបស់លោកតា ហូរ វ៉ាន់ ប្រាប់ថាទូរស័ព្ទនោះប្តីរបស់នាងកាន់។
តាមពិតរឿងធំនេះកើតឡើងដោយសារតា ហូរ វ៉ាន ខ្លួនឯងផ្ញើលុយច្រលំចូលលេខចាស់របស់សាហាយគាត់ ដែលសព្វថ្ងៃលេខនេះត្រូវបានប្តី របស់នាងយកប្រើវិញដោយសារសង្ស័យថានាងមានសាហាយព្រោះតា ហូរ វ៉ាន់ ទូរស័ព្ទណាត់ទៅរួមរ័ក្សជាញឹកញាប់ពេក។ បន្ទាប់ពីវេរលុយ ហើយផ្ញើលេខកូតសម្ងាត់ទៅឱ្យលេខប្តីរបស់សាហាយនោះ ប្តីនាងក៏ទូរស័ព្ទមកភ្លែតអាចថា ប្តីនាងក៏បានដឹងការបែកធ្លាយសម្លេងកាលពីថ្ងៃមុនដែរ ហើយក៏កំពុងតាមដានប្រពន្ធក្បត់ចិត្តនោះទៀតផង។ ឥឡូវរឿងរ៉ាវការពិតបានកើតឡើងហើយ គឺបុរសជាប្តីនោះកំពុងខឹងសម្បារជាខ្លាំង។
ខ្ញុំចង់ផ្តាំទៅតា ហូរ វ៉ាន់ ថាលោកគឺជាអ្នកបំផ្លាញសេចក្តីសុខរបស់គ្រួសារប្តីប្រពន្ធគេ។ សាហាយស្មន់រវាងតា ហូរ វ៉ាន់ បន្លំខ្លួនជាប៉ាធម៌ ទៅរួមរ័ក្សជាមួយប្រពន្ធបុរសនោះបែកការអស់ហើយ។ ពេលនេះគ្រួសារគេកំពុងតែឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង ដែលអាចឈានទៅដល់ការបែកបាក់លែងលះគ្នាទៀតផង ដោយសារតា ហូរ វ៉ាន់ មកដណ្តើមប្រពន្ធរបស់គាត់។
លោកតា ហូរ វ៉ាន់អើយ ល្មមភ្ញាក់ខ្លួនទៅ ចាស់អាយុជាង ៧០ឆ្នាំហើយ គួរគិតពីធម៌អារ្យខ្លះផង។ ជាចុងក្រោយសូមផ្ញើការក្រើនរំលឹកទៅលោកជំទាវដែលជាភរិយារបស់តា ហូរ វ៉ាន់ ឱ្យជួយឃ្វាលប្តីដែលមានកិលេសកាមតណ្ហាពេញខ្លួនម្នាក់នេះផង ប្រយ័ត្នប្តីរបស់គេទៅរករឿង ស្រែកឡូឡារ ដល់មុខផ្ទះ ឬក៏ប្តឹងផ្តល់ឡើងតុលាការ ប្រយ័ត្នខ្មាស់គេ អសោចកេរ្ត៍ឈ្មោះកាន់តែខ្លាំង។
សូមស្តាប់សម្តីរបស់តំណាងរាស្ត្រ ហូរ វ៉ាន់ ឆ្លើយឆ្លងជាមួយសាហាយ៖