(កំពត)៖ កម្លាំងនគរបាលស្រុកដងទង់ ខេត្តកំពតក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានចាប់ជនគ្រឿងញៀន៤នាក់ ក្នុងនោះព្រះសង្ឃ៣អង្គ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចវត្តថៅកុង ភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង។
បើតាមនគរបាល ជនគ្រឿងញៀន ដែលចាប់ខ្លួនបាននេះទី១៖ ឈ្មោះ ច្រឹត វី អាយុ៣១ឆ្នាំ នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច, ទី២៖ឈ្មោះ ញេវ ពិទូ (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា, ទី៣៖ឈ្មោះ មាស សុភា (ព្រះសង្ឃ) ព្រះជន្ម១៨វស្សា និង៤៖ឈ្មោះ ប៉ុន តាំង (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា ក្នុងនោះជំនាញ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕