(ភ្នំពេញ)៖ ក្នុងឱកាសថ្ញៃនៃក្ដីស្រលាញ់នេះ សែលកាតផ្ដល់ជូនកាដូនៃក្តីស្រលាញ់ដ៏ធំបំផុត សម្រាប់អតិថិជនគ្រប់រូប ដោយ១ដុល្លារ ដូរបាន ២៥០ដុល្លារ និងការបញ្ចាំងភាពយន្តមនោសញ្ចេតនាខ្មែរខ្នាតធំជាសាធារណៈ គឺរឿង ស្នេហ៍ស្វ័យគុណបួន។
កាដូនៃក្ដីស្រលាញ់នេះ ជាការផ្ដល់ជួន រយៈពេលមួយខែពេញ ដែលអាចឲ្យអតិថិជនរីករាយ ទទួលបានអ៊ីនធីណិតរហូតដល់ ១០GB និងអាចទូរស័ព្ទ ផ្ញើសារឥតកំណត់ផងដែរ សុពលភាព៧ថ្ងៃ គឺអត្ថប្រយោជន៍ទាំងអស់ចំណាយត្រឹម ១ដុល្លារប៉ុណ្ណោះដោយចុច #898#100#។
ដើម្បីអបអរក្នុងឱកាសនេះ សែលកាតបាននាំមកជូននូវការបញ្ចាំងខ្សែភាពយន្ដខ្នាតធំ បែបមនោសញ្ចេតនាគឺ ស្នេហ៍ស្វ័យគុណបួន នៅកោះពេជ្រជិតសាលតាំងពិព័រណ៍។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៥ល្ងាច ដោយខ្សែភាពយន្តចាប់បញ្ចាំងពីម៉ោង៧យប់តទៅ។
មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ ក៏មានការសម្ពោធវីឌីអូថ្មីបំផុត និងកម្លែងៗវគ្គថ្មី Café Latte របស់ប្រហុកវិធី។ នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនសែលកាត កញ្ញា Evelyn Jimenez បាននិយាយថា អ្នកទស្សនានិងរីករាយជាមួយភាពយន្តដ៏ពេញនិយមក៏ដូចជាមានចំណីអារម្មណ៍ប្លែកពី វីឌីអូក កំប្លែងៗ វគ្គ Café Latte មុនពេលដាក់ផ្សាយលើយូធូប។
កញ្ញាបានបន្តទៀតថា ព្រឹត្តិការណ៍កម្សាន្តបែបនេះ បានធ្វើឲ្យអ្នករីរាយទាំងអស់គ្នាពេលចូលរួមទស្សនា និងទទួលបានភេសជ្ជៈពោតលីង និងស្ករគ្រាប់ ដោយឥតគិតថ្លៃ ហើយក្ដីស្រលាញ់ដ៏ធំបំផុត របស់យើង គឺផ្តល់កាដូជូនដល់អ្នកគ្រប់គ្នា ដើម្បីឲ្យអ្នករាល់គ្នា ភ្ជាប់ទំនាក់ទំនងនិងបង្ហាញពីទំហំនៃក្តីស្រលាញ់របស់ ខ្លួនទៅកាន់តែពិសេស៕