(ពិភពលោក)៖ ក្រុមហ៊ុន Price water house Coopers (PwC) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមានជំនាញវិជ្ជាជីវៈដ៏ធំជាងគេបំផុតនោះ ទើបតែបានចេញផ្សាយនូវការព្យាករណ៍របស់ខ្លួនស្តីពីបណ្តាប្រទេសដែលនឹងមានសេដ្ឋកិច្ចរីកចំរើនខ្លាំងបំផុតនៅក្នុងឆ្នាំ២០៣០ ហើយខណៈពេលដែលលទ្ធផលរបស់ PwC បង្ហាញថាប្រទេសមួយចំនួននឹងនៅតែបន្តស្ថិតនៅលេខរៀងកំពូល ក្នុងរយៈពេល១៣ឆ្នាំខាងមុខក្តី ក៏ការព្យាករណ៍ថ្មីនេះបានបង្ហាញពីការធ្លាក់ចុះ និងកើនឡើងយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរ។
ខាងក្រោមគឺជាឈ្មោះនៃប្រទេសទាំង៣២ ដែលនឹងមានសេដ្ឋកិច្ចខ្លាំងក្លាជាងគេបំផុតនៅក្នុងឆ្នាំ២០៣០ ដោយគិតចាប់ពីលេខរៀងចុងក្រោយទៅដល់លេខរៀងកំពូល៖
៣២៖ ហូឡង់ — ១.០៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៣១៖ កូឡុំប៊ី — ១.១១១ ពាន់លានដុល្លារសហរដ្ឋអាមេរិក
៣០៖ អាហ្វ្រិកខាងត្បូង — ១.១៤៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៩៖ វៀតណាម — ១.៣០៣ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៨៖ បង់ក្លាដែស — ១.៣២៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៧៖ អាហ្សង់ទីន — ១.៣៤២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៦៖ ប៉ូឡូញ — ១.៥០៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៥៖ ម៉ាឡេស៊ី — ១.៥០៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៤៖ ហ្វីលីពីន — ១.៦១៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៣៖ អូស្រ្តាលី — ១.៦៦៣ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២២៖ ថៃ — ១.៧៣២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២១៖ នីហ្សេរីយ៉ា — ១.៧៩៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២០៖ ប៉ាគីស្ថាន — ១.៨៦៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៩៖ អេហ្ស៊ីប — ៤.០៤៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៨៖ កាណាដា — ២.១៤១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៧៖ អេស្ប៉ាញ — ២.១៥៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៦៖ អ៊ីរ៉ង់ — ២.៣៥៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៥៖ អ៊ីតាលី — ២.៥៤១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៤៖ កូរ៉េខាងត្បូង — ២.៦៥១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៣៖ អារ៉ាប៊ី សាអូឌីត — ២.៧៥៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១២៖ តួកគី — ២.៩៩៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១១៖ បារាំង — ៣.៣៧៧ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១០៖ ចក្រភពអង់គ្លេស — ៣.៦៣៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៩៖ ម៉ិចស៊ីកូ — ៣.៦៦១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៨៖ ប្រេស៊ីល — ៤.៤៣៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៧៖ អាល្លឺម៉ង់ — ៤.៧០៧ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៦៖ រុស្ស៊ី — ៤.៧៣៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៥៖ ឥណ្ឌូណេស៊ី — ៥.៤២៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៤៖ ជប៉ុន — ៥.៦០៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
៣៖ ឥណ្ឌា — ១៩.៥១១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
២៖ សហរដ្ឋអាមេរិក — ២៣.៤៧៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក
១៖ ចិន — ៣៨.០០៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក