(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា មៀច សំបូរ ដែលបានទទួលមរណភាព កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធ។
ការចូលរួមរំលែកមរណទុក្ខផ្ទាល់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក្នុងនោះ លោកស្រីឧបនាយករដ្ឋមន្រ្ដី បានលំឱនកាយវាចាចិត្តនូវសេចក្តីទុក្ខយ៉ាងក្រៀមក្រំសោកស្ដាយជាទីបំផុត ជាមួយលោកស្រី ឈី នរសីហ៏ និងលោក ទឹង សុខៃ ព្រមទាំងកូន កូនប្រសារ និងចៅៗ របស់សពមហាឧបាសិកា មៀច សំបូរ។
សូមបញ្ជាក់ថា ធ្វើពិធីដង្ហែសពសពមហាឧបាសិកា មៀច សំបូរ នឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ ចូលទៅកាន់ឈាបនដ្ឋានវត្តទួលអស់លោក ដើម្បីធ្វើឈាបនកិច្ចនិមន្តព្រះសង្ឃបង្សុកូល គោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ៕