(ភ្នំពេញ)៖ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនមួយក្រុមដឹកនាំ ដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធាណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានទស្សនកិច្ចនៅការិយាល័យសាខាដឹកជញ្ជូន ទីក្រុងតូក្យូ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន។ ទស្សនកិច្ចនេះធ្វើឡើងក្នុងបំណងដកពិសោធន៍មួយចំនួនពាក់ព័ន្ធ ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនរបស់ជប៉ុនតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប។
ក្នុងឱកាសនោះគណៈប្រតិភូកម្ពុជា និងប្រតិបត្តករណ៍សំខាន់ៗ នៃសាខាការិយាល័យដឹកជញ្ជូនជប៉ុន បានផ្លាស់ប្តូរទស្សនៈ និងបទពិ សោធន៍ការងារ គ្នាទៅវិញទៅមក ពាក់ពន្ធចំណែកថ្នាក់ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដំណើការ នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យ វិធានការលើការទប់ស្តាក់ ការកែច្នៃដោយគ្មានការអនុញ្ញាត ប្រព័ន្ធអនឡាញសម្រាប់ការចុះបញ្ជីយានជំនិះ និងផែនការនាពេលអនាគត នៃការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅប្រទេសជប៉ុន។
សូមបញ្ជាក់ថា ភ្នាក់ងារជាតិបច្ចេកវិទ្យាយានយន្តចល័ត និងដឹកជញ្ជូនផ្លូវគោក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់របស់ការិយាល័យសាខាដឹកជញ្ជូនទីក្រុងតូក្យូ នៃក្រសួង MLIT ត្រូវបានបង្កើកឡើងក្នុងឆ្នាំ២០១៦ តាមរយៈការច្របាច់បញ្ជូលគ្នារវាងភ្នាក់ងាររដ្ឋបាលឯករាជ្យចំនួនពី គឺភ្នាក់ងារជាតិត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងមន្ទីរពិសោធន៍ជាតិ ផ្នែកសុវត្ថិភាពចរាចរណ៍ និងបរិស្ថាន ដើម្បីត្រួតពិនិត្យ លក្ខណបច្ចេកទេសយានជំនិះ ដែលបានចុះបញ្ជី៕