(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចុះសំណេះសំណាល សួរសុខទុក្ខផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីចង់ដឹងពីតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន និងផ្ដល់ថវិកាមួយចំនួនផងដែរ។
ការចុះស្វែងយល់ពីតម្រូវការ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះដែរ បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ បន្ទាប់ពីលោក ជា ពិ សី ចង់យល់ ចង់ដឹង ចង់ឃើញ ពីសុខទុក្ខ និងការរស់នៅ ព្រមទាំងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តើមានអ្វីខ្លះ?
ជាមួយនឹង ការចុះសំណេះសំណាល សួរសុខទុក ្ខជាមួយបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗនេះ ប្រជាពលរដ្ឋខ្លះ បានស្នើឲ្យលោកអភិបាលខណ្ឌ ជួយសម្រួលនូវការធ្វើអត្តសញ្ញាណណប័ណ្ណ និងប្រជាពលរដ្ឋខ្លះទៀត ស្នើឲ្យលោកអភិបាលខណ្ឌ ជួយសម្រួលនូវប្រព័ន្ធលូបង្ហូរទឹក ផងដែរ។
ពាក់ព័ន្ធការស្នើរបស់ពលរដ្ឋ ទៅកាន់លោកអភិបាលខណ្ឌឫស្សីកែវ ដើម្បីឲ្យលោកជួយសម្រួលនូវបញ្ហាអត្តសញ្ញាណ្ណប័ណ្ឌ និងប្រព័ន្ធលូបង្ហូរទឹកនេះ លោក ជា ពិសី ក៏បានសម្រេចទទួលយកសំណើររបស់ពលរដ្ឋ និងយកចិតទុកដាក់ ផ្ដល់ភាពងាយស្រួលផងដែរ នៅពេលខាងមុខ។
ក្រោយការសំណេះសំណាល លោក ជា ពិសី ក៏បានផ្ដល់នូវថវិកាជូនចាស់ជរា ចំនួន៤៥នាក់ ស្មើនឹង៤០ម៉ឺនរៀល ផងដែរ៕