សិស្សានុសិស្ស និងក្រុមយុវជន ស.ស.យ.ក យកថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដើររើសសំរាមក្រោមប្រធានបទ «ខ្ញុំរើស អ្នករើស ដើម្បីបរិស្ថានស្អាត»
14-02-2017 21:26
(ព្រះវិហារ)៖ ដោយមានបំណងទប់ស្កាត់កុំឲ្យយុវវ័យយល់ច្រឡំអំពី ថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់នោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំក្រុមយុវជន អនុវត្តន៍យុទ្ធនាការចុះសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធានបទ «ខ្ញុំរើស អ្នករើស ដើម្បីបរិស្ថានស្អាត»។
យុទ្ធនាការនេះ មានការចូលរួមពីក្រុមសិស្សានុសិស្សនៃវិទ្យាល័យ ជា សីម ត្បែងមានជ័យ និងក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តព្រះវិហារផងដែរ។
លោក ស៊ូ សិរី បានបញ្ជាក់ថា ក្នុងយុទ្ធនាការចុះសម្អាតអនាម័យ បរិស្ថាននេះ ក្រុមយុវជនបាននាំគ្នាដើររើសសំរាម នៅបរិវេណសាលា និងទីសាធារៈនានា ដែលកត្តានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការស្រលាញ់ស្និទ្ធស្នាលរវាងគ្នានិងគ្នា ក្នុងទិវាបុណ្យនៃសេចក្តីស្រលាញ់នេះ៕