(ក្រចេះ)៖ អគ្គិភ័យ បាននឹងកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្បែរផ្សារស្នួល ខេត្តក្រចេះ នៅវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត ដែលកំពុងដឹកនាំកម្លាំងចុះបាញ់ពន្លត់ភ្លើងនេះ បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង កំពុងជួយអន្តរាគមន៍ហើយ។