(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យមាន ការប្រុងប្រយ័ត្ន អំពីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈនេះ។
យោងតាមសេចក្តីណែនាំ របស់ភាគីពាក់ព័ន្ធបានប្រើប្រាស់សារសំខាន់ «ផ្តល់ក្តីស្រលាញ់ដល់គ្រួសារអ្នក គិតពីសុវត្ថិភាពរបស់អ្នកលើដងផ្លូវ»។
សេចក្តីណែនាំដូចជា៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវរៀងរាល់ថ្ងៃពេលធ្វើដំណើរតាមរថយន្ត ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវពេលធ្វើដំណើរតាមទោចក្រយានយន្ត ទំាងអ្នកបើកបរ និងអ្នករួមដំណើរ។ មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរ មិនត្រូវបើកបរហួសល្បឿនកំណត់ និងពិសាគ្រឿងស្រវឹង កុំបើកបរ ។
សេចក្តីណែនំា បានបញ្ជាក់ថា «សូមចែករំលែកសារទំាងអស់នេះ ដល់មនុស្សជាទីស្រលាញ់របស់អ្នក ។ ព្រួយបារម្មណ៍ពីគ្នា គ្រប់ពេលវេលាពីសុវត្ថិភាព ពេលធ្វើដំណើរតាមដងផ្លូវ»។
គួរបញ្ជាក់ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាកើតមានជារៀងរាល់ថ្ងៃ ហើយបានធ្វើឲ្យមនុស្សស្លាប់ រងបួសជាច្រើនទៀតផង៕