សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បញ្ជាក់ឲ្យនិស្សិតថ្នាក់បណ្ឌិតជំនាន់ទី៣វគ្គ២ ដែលបានប្រឡងតេស្តចូលរៀន កាលពីថ្ងៃទី១២ ខែកុម្ភៈ ត្រូវទៅពិនិត្យលទ្ធផលធ្វើតេស្តនៅថ្ងៃស្អែក
14-02-2017 18:12
(ភ្នំពេញ)៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ឲ្យនិស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ វគ្គទី២ ដែលបានប្រឡងតេស្តចូលរៀន កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ ត្រូវទៅពិនិត្យលទ្ធផលធ្វើតេស្ដ នៅថ្ងៃទី១៥ ខែកុម្ភៈ ស្អែកនេះ នៅក្នុងសាកលវិទ្យាល័យផ្ទាល់។
ក្នុងសេចក្ដីជូនដំណឹងបានបន្តថា និស្សិតដែលជាប់ជាស្ថាពរត្រូវទៅចុះឈ្មោះ ឬទៅយកពាក្យសុំចុះឈ្មោះចូលរៀន ដើម្បីយកទៅចុះបញ្ជីជាផ្លូវការ នៅផ្នែកព័ត៌មាន និងចុះឈ្មោះរបស់សាកលវិទ្យាល័យ CUP ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រឹមម៉ោង៥ល្ងាចជាកំណត់។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដូចខាងក្រោម៖