(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនបុរសអាយុ៦៧ឆ្នាំម្នាក់ ពាក់ព័ន្ធចាប់រំលោភលើកុមារីអាយុ៥ឆ្នាំ រហូតចាប់ចងក្មេងស្រីរងគ្រោះ ហើយបង្ខំឲ្យលិឍប្រដាប់ភេទ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាយប់ម៉ោង២១៖៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ សែត សុខគីម ហៅគីម អាយុ៦៧ឆ្នាំ មុខរបរលក់ចង្រិត ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រីឯកុមារីរងគ្រោះឈ្មោះ ល.ស.ល អាយុ៥ឆ្នាំ។
តាមដំណើររឿង ជនរងគ្រោះរស់នៅជាមួយម្តាយមីង ដោយហេតុឪពុកម្តាយលែងលះគ្នា ហើយនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៥៖៣០នាទី ម្តាយមីងបានយកជនរងគ្រោះ មកផ្ញើឪពុកមាឈ្មោះ សែត សុខគីម។ មូលហេតុទៅដើរលេងជាមួយគូដណ្តឹងនៅកោះពេជ្រ ដល់យប់វេលាម៉ោង០៩៖៣០ថ្ងៃដដែល បានត្រឡប់មកយកជនរងគ្រោះវិញ ស្របពេលនោះកុមារីរងគ្រោះដែលត្រូវជាក្មួយបានប្រាប់ថា លោកតោបំរ៉ុងចាប់រំលោភខ្លួន។
ជាមួយគ្នានោះ ម្តាយមីងក៏បាននាំក្មួយត្រឡប់ទៅលំនៅដើមវិញ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៧៖០០ព្រឹកនេះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ និងបាននាំជនសង្ស័យសាកសួរកំណត់ហេតុមិនព្រមសារភាព។
តាមការអះអាងចម្លើយរបស់ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យយកខ្សែរ មកចងដៃទាំងពី គំរាម បង្ខំឲ្យកុមារីលិតលិង្គ ពេលនោះកុមារីបានរើរួចពីចំណងរត់ចេញមកក្រៅគេចផុតជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕