(ភ្នំពេញ)៖ ទិវានៃក្តីស្រឡាញ់ គឺជាថ្ងៃដែលយើងបង្ហាញទឹកចិត្ត ក្តីស្រឡាញ់ ទៅមនុស្សជាទីស្រឡាញ់របស់ខ្លួន ដែលមានដូចជា ក្តីស្រឡាញ់ ចំពោះអ្នកមានគុណ ចំពោះបងប្អូន មិត្តភក្តិ ស្វាមី ឬភរិយា លោកគ្រូអ្នកគ្រូ ដែលបានផ្តល់ចំណេះដឹងមកដល់យើង ក៏ដូចជាគូស្នេហ៍ផងដែរ ដោយក្នុងនោះមានជាការជូនជាបាច់ផ្កា ជាវត្ថុអនុស្សាវរីយ៍ ជួបជុំគ្នាញ៉ាំអាហារផ្សេងៗ ជាដើម។
នៅថ្ងៃទី១៣ និង១៤ កុម្ភៈ ដើម្បីជាការអបអរទិវានៃក្តីស្រឡាញ់ ផនស៍ ដែលជាផលិតផល ថែរក្សាស្បែកមុខក្នុងចំណោមផលិតផល ថែរក្សាស្បែកមុខឈានមុខគេ ទូទាំងពិភពលោក យកចិត្តទុកដាក់ ទៅលើការថែរក្សាសម្រស់ របស់សុភាពនារីទូទៅ ជាពិសេសអ្នកដែលមានបញ្ហា ស្បែកមុខមុន ដោយបានបង្ហាញនូវផលិតផលថ្មី ដែលអាចដោះស្រាយបញ្ហាកើតមុន យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
តាមរយៈការបង្ហាញ នូវផលិតផលថ្មីរបស់ខ្លួនឈ្មោះថា ផនស៍ អាកនេក្លៀរ (Pond’s Acne Clear) ដែលមានបញ្ចូលនូវ បច្ចេកវិទ្យា Lock + Clear ដែលជាបច្ចេកវិទ្យាថ្មី និងដំបូងគេបង្អស់ ជាមួយសារធាតុ Active Thymo-T Essence ចូលជ្រៅទៅក្នុងកោសិកាស្បែក ដើម្បីទប់ស្កាត់បាក់តេរី និងកម្ចាត់មុនតាំងពីឬសគល់។
អ្នកនាង លឹម ពៅវណ្ណរី ប្រធានម៉ាកផលិតផល ផនស៍ នៃក្រុមហ៊ុនយូនីលីវើ ដែលចែកចាយផលិតផលថែរក្សាស្បែកមុខ ផនស៍ នៅក្នុងទីផ្សារកម្ពុជាបានថ្លែងថា «មុន បានបង្កជាបញ្ហាយ៉ាងខ្លាំង ក្នុងចំណោមសុភាពនារីទាំងឡាយនៅកម្ពុជា រាប់បញ្ចូលទាំងមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។ យើងបាននាំយកផលិតផល ផនស៍ អាកនេក្លៀរ ដើម្បីជាដំណោះស្រាយលើបញ្ហាមុន យ៉ាងមានប្រសិទ្ធភាព។ ដើម្បីទទួលបានស្បែកមុខស្អាតគ្មានមុន យើងគួរប្រើផលិតផលផនស៍ អាកនេក្លៀរជាឈុត រួមមានហ្វូមលាងមុខ និងជែលព្យាបាលមុន ពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់មុនចូលគេង។ ការប្រើប្រាស់ផលិតផលផនស៍ អាកនេក្លៀរ ដែលមានបញ្ចូល បច្ចេកវិទ្យា Lock + Clear ថ្មីដំបូងគេបំផុតនេះ នឹងអាចជួយកាត់បន្ថយ ព្យាបាល និងបំបាត់មុនយ៉ាងមានប្រសិទ្ធិភាព និងឆាប់រហ័ស»។
អ្នកវិទ្យាសាស្ត្រ នៅឯវិទ្យាស្ថានស្រាវជ្រាវផនស៍ បានអភិវឌ្ឍផលិតផលផនស៍ អាកនេក្លៀរ នេះជាមួយនឹងបច្ចេកវិទ្យាLock + Clear និងសារជាតិ Active Thymo – T Essence ដែលនេះជារូបមន្ត ច្របាច់បញ្ចូលគ្នា យ៉ាងពិសេសដើម្បីកម្ចាត់មុន។ ការពិសោធន៍ដែលធ្វើឡើង ដោយវិទ្យាស្ថានផនស៍ បង្ហាញពីការកាត់បន្ថយការ កើតមុនយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
នៅក្នុងព្រឹត្តិការណ៍ រយៈពេលពីរថ្ងៃ ក្រុមការងារពីផលិតផល ផនស៍ ក៏បានចូលរួម ដើម្បីផ្ដល់ការពិនិត្យស្បែកមុខ និងផ្ដល់ជាគន្លឹះផ្សេងៗ ក្នុងការថែរក្សាស្បែកមុខឲ្យភ្លឺស្រស់ស្អាត និងគ្មានមុន និងការផ្តល់ជូនផលិតផល ប្រើប្រាស់សាកល្បងផងដែរ ដោយឥតគិតថ្លៃ ដល់អ្នកប្រើប្រាស់ ក៏ដូចជាសារធារណជន ដែលមានវត្តមាននៅផ្សារទំនើប អ៊ីអន ផងដែរ។
លោកវេជ្ជបណ្ឌិត យិន វុទ្ធី ដែលជាវេជ្ជបណ្ឌិតឯកទេសស្បែក និងកែសម្ផស្សដោយឥតវះកាត់ បានចូលរួមចែករំលែក ពីចំណេះដឹងខ្លះៗពីបញ្ហាដែលនាំឲ្យកើតមុន និងវិធីសាស្រ្តក្នុងការការពារ និងព្យាបាលមុន ផងដែរ។ លោកបានមានប្រសាសន៍ថា «នៅក្នុងពិភពលោកយើងនេះ មានការវិវឌ្ឍឥតឈប់ឈរ ដែលបណ្ដាលឲ្យស្បែក របស់យើងកាន់តែមានបញ្ហា ថែមទៀត ។ របៀបរបបរស់នៅប្រចាំថ្ងៃ កាលវិភាគការងារមមាញឹក របបអាហារមិនទៀងទាត់ ស្ត្រេស និងផ្សែងពុលផ្សេងៗសុទ្ធតែរួម ចំណែកបង្កឲ្យមានបញ្ហាកើតមុន។ អ្នកខ្លះប្រហែលជាស្វែងរកគន្លឹះ ព្យាបាលមុនតាមអនឡាញ ឬពីមិត្តភក្តិដែលពុំមានប្រភព ឬស្តង់ដារត្រឹមត្រូវ ដែលអាចនាំឲ្យទទួលលទ្ធផលមិនបានល្អ ។ យើងសូមឲ្យ ពួកគាត់គួរស្វែងរកការផ្ដល់យោបល់ ពីអ្នកជំនាញថែរក្សាស្បែក ដែលត្រឹមត្រូវ ហើយប្រើប្រាស់តែផលិតផល ដែលមានគុណភាព ដូចជាផលិតផល ផនស៍ អាកនេក្លៀរ នេះជាដើម សម្រាប់បំបាត់ និងព្យាបាលបញ្ហាកើតមុននេះ»។
អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ ទិវានៃក្តីស្រលាញ់ជាមួយនឹង ផនស៍ ក៏មានឱកាសរីករាយជាមួយនឹង សកម្មភាពកម្សាន្តផ្សេងៗ ទាក់ទងនឹងខ្សែភាពយន្តភាគខ្លី ដែលឧបត្ថម្ភដោយផលិតផលផនស៍ អាកនេក្លៀរ មានចំណងជើងថា «មុនស្នេហ៍ប្រធានថ្នាក់តូច» ហើយអ្នកចូលរួមក៏មានឱកាស បានជួបជាមួយនឹងតារាសម្ដែង ក្នុងខ្សែភាពយន្តខ្លីនេះ នៅល្ងាចថ្ងៃ ១៤ កុម្ភៈផង។ អ្នកចូលរួមកាលពីថ្ងៃទី ១៣ កុម្ភៈ ក៏បានរីករាយជាមួយនឹងការប្រគំតន្ត្រី ដោយកញ្ញា រុន ស៊ីរ៉ា និងក្រុមចម្រៀង The Ocean ថែមទៀតផង៕