(ភ្នំពេញ)៖ វីង ជាធនាគារឯកទេសឈានមុខគេ លើសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដែលបានចាប់ ផ្តើមដំណើរការ ក្នុងប្រទសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ ហើយវីង បានផ្តល់នូវដំណោះស្រាយផ្ទេរប្រាក់ ក៏ដូចជា សេវាកម្មហិរញ្ញវត្ថុ ជាច្រើនទៀត ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន ដែលពុំមានគណនីធនាគារ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធានាគារឯទេសវីង បានឲ្យថា តាមរយៈវីង អតិថិជន អាចផ្ញើប្រាក់ទៅកាន់គ្រួសារ បានយ៉ាង រហ័ស និងប្រកបដោយសុវត្ថិភាព តាមរយៈភ្នាក់ងារវីង ដែលមាននៅគ្រប់ទីកន្លែង ដោយមិនចាំបាច់ខា្លច បាត់បង់ប្រាក់ នោះទេនិយាយរួម សេវាកម្មវីង គឺពិតជាងាយស្រួលមែនទែនសម្រាប់អ្នកទាំងអស់គ្នា។
ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូនសេវាកម្មដែលមានភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជា វីងសព្វថ្ងៃមានអតិថិជន ដែលកំពុងប្រើប្រាស់គណនីវីងជាង ៧០០,០០០នាក់ ដែលពួកគាត់បានប្រើប្រាស់សេវាកម្មវីង ដូចជា ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ និងការបង់វិក្កិយបត្រផ្សេងៗ តាមរយៈទូរស័ព្ទដៃរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លើសពីនេះ អ្នកដែលមានគណនីវីង ក៏អាចប្រើប្រាស់សេវាវីងគិតលុយ សម្រាប់ធ្វើការទូទាត់ តាមរយៈការ ស្កេនQRកូដរបស់ហាងដៃគូវីង ឬដោយគ្រាន់តែឆូតកាតវីង នៅគ្រប់ហាងដៃគូរបស់វីង ទាំងអស់ ដូចជា KFC Major Cineplex, Blu-O, Filex Café ហើយអតិថិជន ក៏អាចប្រើគណនីវីង ដើម្បីទិញទំនិញតាមអនឡាញ ពីហាងអនឡាញផ្សេងៗដូចជាMaioMall, BookMeBus, Camboticket, Little Fashion និងដៃគូជាច្រើនទៀត។
លោក ម៉ាឡូឡូស បានបន្ថែមទៀតថា ការប្រើប្រាស់គណនីវីង អាចសន្សំសំចៃពេលវេលា និងប្រាក់កាសជាច្រើន ហើយថែម ទាំងងាយស្រួលទៀតផង ដោយអតិថិជនគ្រាន់តែចុចពីរ បីចំនុចនៅលើទូរស័ព្ទដៃរបស់លោកអ្នក ជាការស្រេច។
អតិថិជនអាចបើកគណនីវីង នៅគ្រប់ភ្នាក់ងារវីង ណាក៏បានទូទាំងប្រទេស រួចដាក់លុយចូលទៅក្នុងគណនី ហើយលោក អ្នកអាចចាប់ផ្តើម ប្រើសេវាកម្មវីងបានភ្លាមៗ! ជាមួយវីង អ្វីៗ ក៏ងាយស្រួលដែរ។
ចាប់ផ្តើមនៅឆ្នាំ ២០០៩ វីងបានបម្រើអតិថិជនជាង៣លាននាក់ និងមានការវេរប្រាក់ជាង ៣០លានប្រតិបត្តិការ ជារៀងរាល់ឆ្នាំ តាមរយៈភ្នាក់វីង ដែលមានច្រើនជាង៥,០០០កន្លែងទូទាំង ប្រទេស។
ទន្ទឹមនឹងនេះ វីងក៏មានដៃគូជាង ៦៥ក្រុមហ៊ុន ដែលអតិថិជនអាចបង់វិក្កិយបត្រផ្សេងៗបាន និងមានអតិថិជនធ្វើការ ទូទាត់វិក្កិយបត្រតាមវីងច្រើនជាង៤៨លាន ប្រតិបត្តិការជារៀងរាល់ឆ្នាំ។
ក្រៅពីនេះ វីងក៏មានកិច្ចសហការជាមួយបណ្តាស្ថាប័នក្រុមហ៊ុននានា ក្នុងស្រុកដើម្បីផ្តល់ជូនសេវាបើកប្រាក់បៀវត្សជាង៣០០ ក្រុមហ៊ុនផងដែរ។
សមិទ្ធផលទាំងអស់នេះ បានធ្វើឲ្យវីងទទួលបានពានរង្វាន់ធនាគារឯកទេស ផ្នែកបម្រើសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទដៃល្អ ដាច់គេនៅក្នុងប្រទេសកម្ពុជា ពីស្ថាប័នGlobal Witness Outlook មានទីតាំងនៅចក្រភពអង់គ្លេស នៅឆ្នាំ២០១៦។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ល្អបំផុតសម្រាប់ ប្រជាជនកម្ពុជា វីងបានធ្វើការឥតឈប់ឈរដើម្បីពង្រឹង និងពង្រីកសេវារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា តាមរយៈការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើត បច្ចេកវិទ្យាថ្មីរបស់ខ្លួន ដើម្បីផ្តល់នូវសេវាកម្មឲ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព ជូនដល់អតិថិជន៕