សម្តេចតេជោ ហ៊ុន សែន សរសើរយុវជនដែលចូលរួមផ្តល់ឈាម ជួយដល់ជនរងគ្រោះ ក្នុងទិវានៃក្តីស្រឡាញ់
14-02-2017 17:18
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរទៅដល់ យុវជនមួយចំនួន ដែល បានលះបង់ចូលរួមការផ្តល់នូវក្តីស្រឡាញ់ តាមរយៈការផ្តល់ឈាម ជួយដល់ជនរងគ្រោះ នៅក្នុងទិវានៃក្តីស្រឡាញ់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចថា «នេះជាកាយវិការដ៏ប្រពៃ របស់ក្មួយៗដែលបានចូលរួមចែករំលែក និងផ្តល់នូវក្តីស្រឡាញ់តាមរយៈ ការផ្តល់ឈាមជួយដល់ជនរងគ្រោះ នៅក្នុងទិវា នៃក្តីស្រឡាញ់ថ្ងៃនេះ។ សូមជូនពរដល់ជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
គួរបញ្ជាក់ថា កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទូទៅប្រទេសជាពិសេស យុវវ័យ កុំឲ្យយល់ច្រឡំពីអត្ថន័យនៃថ្ងៃ១៤ ខែកុម្ភៈ ទិវានៃក្តីស្រឡាញ់។ សម្តេចតេជោ បន្តថា សូមយុវវ័យកុំភ្លើត ភ្លើននូវក្នុងថ្ងៃនេះ ធ្វើឲ្យខុសប្រពៃណីទំនៀមទំលាប់ខ្មែរឲ្យសោះ៕