(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត ចូលរួមជាមួយសហភាព សហព័ន្ធកម្ពុជាក្រុងប៉ោយប៉ែត បង្កើតកម្មវិធីរត់ប្រណាំង ជាលើកទី១ ត្រូវជាថ្ងៃនៃក្តីស្រលាញ់ នៅថ្ងែទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលមានការចូលរួមរត់ប្រណាំង រួមមាន មន្ត្រីរាជការ សិស្សានុសិស្ស វិទ្យាល័យ សរុបប្រមាណជា៤០០នាក់ ដោយរត់ចាប់ពីសាលាក្រុងប៉ោយប៉ែត រហូតដល់មុខ វត្តបាលិលេយ្យ ដែលមានប្រវែង៥ពាន់ម៉ែត្រ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាលាក្រុង បានរៀបចំកម្មវិធី រត់ប្រណាំងគឺដើម្បី សុខភាព ដើម្បីអោយមានការជួបជុំបង្កើតភាពស្និតស្នាលគ្នារឹតបន្តឹងចំណងសាមគ្គីគ្នាដើម្បី អភិវឌ្ឍន៍ សង្គម។
ជាមួយគ្នានោះ លោកអភិបាលក្រុង ក៏បានណែនាំដល់ប្អូនដែលជាយុវវ័យថា ថ្ងៃទី១៤កុម្ភៈ ជាថ្ងៃទិវារនៃក្តីស្រលាញ់ ចំពោះ មនុស្សទូទៅ រវាងបងនិងប្អូន កូននិងឪពុកម្តាយ និងមិត្តភក្រ័ មិនមែនតែចំពោះតែសង្សារនោះទេ ជាពិសេសប្អូនៗត្រូវចូលរួម ថែរក្សាប្រពៃណីរបស់ខ្មែរយើងអោយបានល្អ ។
លោកបានបន្តថា «សុខមាលភាព គឺជាការយកចិត្តទុកដាក់យ៉ាងសំខាន់ ដូច្នេះការគាំទ្រដល់ការរត់ប្រណាំង ដែលជួយ ផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាព គឺជាឱកាសល្អបំផុតសម្រាប់ពលរដ្ឋ ហើយឆ្នាំនេះគឺជាលើកទី១របស់ព្រឹត្តិការណ៍ ររត់ប្រណាំងនេះ»។
ស្រដៀងគ្នានេះដែរ កញ្ញា ណាង ណាឡេង តំណាងយុវនារីនៅសាលាអន្តរជាតិអេឡេហ្គឹន មានការរីករាយ ដែលសាលាក្រុង បង្កើតកម្មវីធីនេះឡើង កញ្ញាក៏បានសំណូមពរ ដល់មិត្ត ក៏ដូចជា មិត្តភ័ក្រ្តនារីៗ បុរស នៅថ្ងៃទិវារនៃក្តីស្រឡាញ់នេះ កុំឲ្យខ្លាច អត់មានអ្នកណាជូនផ្កា ហើយកុំយល់ច្រឡំថា ថ្ងៃនេះទាល់តែសង្សាទើបអាចជូនផ្កាគ្នាបាន ហើយកុំយកថ្ងៃ១៤កុម្ភៈនេះជាថ្ងៃ បញ្ជាក់ នៃក្តីស្រលាញ់រហូតដល់លះបង់ខ្លួនប្រាណ ដែលធ្វើអោយខូចប្រពៃណីជាតិសាស្ត្រខ្មែរយើងផងដែរ៕