(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានប្រាប់ទៅមេឃុំ​ និង ស្មៀនឃុំទាំងអស់នៅក្នុងខេត្ត កុំរពិសដៃចុះហត្ថលេខា ឫបោះត្រាទទួលស្គាល់ការកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ បើមិនដូច្នេះទេ នឹងប្រឈមតាមផ្លូវច្បាប់ ជាក់គុក ជាប់ច្រវ៉ាក់ ជាក់ជាមិនខានឡើយ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ នាថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា អភិបាលខេត្តព្រះវិហារ បានថ្លែងថា កន្លងមកបញ្ហាស្មុគ្រស្មាញ គឺកើតមានឡើងត្រង់ការបញ្ជាក់ ការកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិនិងឯង​ លុះដល់ពេលមានបញ្ហាមេឃុំ យករួចខ្លួនដោយរុញរឿងនេះ មកគណៈកម្មការសុរិយោដី ថ្នាក់ស្រុក​ ថ្នាក់ខេត្ត ធ្វើការដោះស្រាយ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «បញ្ហានេះមេឃុំ និងស្មៀនឃុំ ត្រូវបញ្ឈប់ការចុះហត្ថលេខា និងបោះត្រាទទួលស្គាល់ការ កាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ ចាប់ពីថ្ងៃនេះទៅ​ បើមុន និងចុះហត្ថលេខាត្រូវចុះពិនិត្យឲ្យ ដល់ទីតាំងដីជាមុន​ ហើយស្មៀនឃុំមុននឹងវាយត្រា ត្រូវពិនិត្យមើលផង​ មិនមែនមេឃុំស៊ីញ៉េ យើងចាំតែបោះត្រានោះទេ​ ព្រោះរឿងខ្លះកំហុសអស់ទាំងនេះ វាធ្លាក់មកលើយើងដ៏ដែល និងដែលប្រឈមមុខចំពោះមុខច្បាប់»

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានដាស់តឿនដល់មន្ត្រីជំនាញ ត្រូវពង្រឹងការប្រមូលពន្ធប្រថាប់ត្រា ក្នុងការផ្ទេកម្មសិទ្ធិដីធ្លីផ្ទះសម្បែង ហើយយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តន៍ ព្រោះចំណូលពន្ធនេះជាថវិការបស់ជាតិ៕