(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រ កាន់តែច្រើនឡើង​ពីសំណាក់ប្រិយមិត្តអ្នកអាន ក៏ដូចជាដើម្បី​វិវឌ្ឍន៍ខ្លួន​ ឲ្យទាន់នូវសម័យបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ ហើយត្រូវរុញដំណឹងថ្មីៗ ​ដល់ដៃប្រិយមិត្តអ្នកអាន គេហទំព័រកម្សាន្ត Khmertalking ជាបុត្រសម្ព័ន្ធរបស់ Fresh News ដែលជាចំណីអារម្មណ៍ និងជាដំណឹងកម្សាន្ត​ដ៏សម្បូរបែប របស់ប្រិយមិត្ត បានសម្រេចបង្កើតជា Application នៅលើទូរស័ព្ទ (Mobile) មានទាំង iOS និង Android​​ ដែលលោកអ្នកអាចទាញយក (Install) តាមរយៈ App Store (iOS) និង Play Store (Andriod) មកទុកនៅក្នុងទូរស័ព្ទដៃ​របស់​ លោកអ្នក ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ប្លែកៗ ទាន់ហេតុការណ៍​ដ៏ច្រើន ក្នុងមួយថ្ងៃៗ។

Khmertalking គឺជាគេហទំព័រកម្សាន្តមួយ ដែលប្រមូលផ្ដុំទៅដោយព័ត៌មាន​​គ្រប់ប្រភេទ មានដូចជា តារាខ្មែរ តារាបរទេស កីឡាជាតិ-អន្តរជាតិ ព័ត៌មានអន្តរជាតិ សុខភាព ចំណេះដឹងខ្លីៗ វិទ្យាសាស្ត្រ អំពីភពផែនដី បច្ចេកវិទ្យា អាហារ រូបភាពប្លែកៗ និងវិដេអូកម្សាន្ត​ជាច្រើនទៀត ដែលជាបណ្ដុំព័ត៌មាន ធ្វើឲ្យលោកអ្នកមិនអាច មើលរំលងបាន។

ក្រុមការងាររបស់ គេហទំព័រ Khmertalking ដែលមានជំនាញ បទពិសោធបច្ចេកទេសយូរឆ្នាំ និងមានអ្នកព័ត៌មានប្រកបដោយវិជ្ជាជីវៈ ​បទពិសោធក្នុងការស្រាវជ្រាវ ស្វះស្វែងរកព័ត៌មានគ្រប់ទិសទី នឹងនៅតែបន្តពុះពារ រិះរកនូវអ្វីដែលថ្មី ប្លែក ជាដំណឹងកម្សាន្តដល់ប្រិយមិត្តអ្នកអាន គ្រប់ទិសទីបន្ថែមទៀត ដើម្បីបម្រើអារម្មណ៍ នៅក្នុងសមរភូមិព័ត៌មាន នៃសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មិនឲ្យលោកអ្នកខកបំណងឡើយ៕