(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញ សេចក្តីណែនាំមួយ ដោយអំពាវនាវឲ្យសមាគមនិយោជក អង្គការសហជីព និងក្រុមកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមអនុវត្តន៍ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមរោងចក្រ សហគ្រាស។
សេចក្ដីណែនាំរបស់ក្រសួងការងារ បានបញ្ជាក់ថា និយោជក សមាគមនិយោជក កម្មករនិយោជិត សហជីព និងប្រតិភូបុគគ្គលិក នៃសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ និយោជក នៃសហគ្រាស គ្រឹះស្ថាន ត្រូវសហការជាមួយកម្មនិយោជិត សហជីព និងប្រតិភូបុគ្គលិក ដើម្បីរៀបចំផែនការបង្ការ ទប់ស្កាត់ កុំឲ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន តាមសហគ្រាស គ្រឹះស្ថាននានា។
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់លោករដ្ឋមន្រ្តីស្ដីពី ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន របស់ក្រសួងការងារ ដូចខាងក្រោម៖