(ភ្នំពេញ)៖ ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា មាន៥០មាត្រា ដែលដាក់ឱ្យអនុវត្តជាង២០ឆ្នាំកន្លងមក ពេលនេះត្រូវបានស្នើឱ្យធ្វើវិសោធនកម្មឡើងវិញ។ សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានស្នើឡើងដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប ហើយពេលនេះ ត្រូវបានរដ្ឋសភា ប្រគល់ភារកិច្ចជូន គណៈកម្មការយុត្តិធម៌ និងនីតិកម្ម ដើម្បីសិក្សា និងត្រួតពិនិត្យមុននឹងដាក់ចូលសភាពេញអង្គ។
មាត្រា១៨ថ្មី នៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានកំណត់ដោយសង្កត់ធ្ងន់ថា៖ ប្រធាន និងអនុប្រធាន និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មការទាំងពីរនេះ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈម ដោយគ្មានការព្យួរទោសឡើយ។
មាត្រា១៨ថ្មី បានចែងទៀតថា ក្នុងករណីគណបក្សបាត់បង់ប្រធាន ឬអនុប្រធាន គណបក្សនយោបាយនោះ ត្រូវចាត់នីតិវិធីដើម្បីជំនួសប្រធានគណបក្ស ដែលបានបាត់បង់តួនាទី ក្នុងរយៈពេល៩០ថ្ងៃ (គិតចាប់ពីថ្ងៃបាត់បង់តួនាទីនោះ)។
ខាងក្រោមនេះជាសេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាពទទួលយកពិនិត្យ៖