(ភ្នំពេញ)៖ ដឹ ភីហ្សា ខមផេនី បានផ្តល់ជូនឈុតអាហារនៃក្តីស្រឡាញ់ពិសេទាំង ២ឈុត សម្រាប់ប្រារព្ធថ្ងៃបុណ្យ​នៃក្តីស្រឡាញ់ នាថ្ងៃដ៏ពិសេស ជាមួយក្រុមគ្រួសារ មិត្តភក្តិប្អូនបង ជួបជុំទទួលទានពេលអាហារដ៏ឆ្ងាញ់ពិសា ជាមួយឈុតអាហារ ទាំង២ឈុត ដ៏ពិសេស ពី ដឹ ភីហ្សា ខមផេនី ថែមទាំងការផ្តល់ជូន ការ៉េមខេក ដ៏ឆ្ងាញ់ពិសារ ការផ្តល់ជូននេះ សម្រាប់តែការញ៉ាំក្នុងហាង នៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី សម្រាប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ តែប៉ុណ្ណោះ។
 
បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន សាខាបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខាធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត និងសាខាភ្នំពេញថ្មី។

ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែលឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន     កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme) ៕