(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៧គ្រឿង រថយន្ដធុនតូចចំនួន៨គ្រឿង ថយន្តធុនតូច៥គ្រឿង រថយន្ដធុនធំ១គ្រឿង យាន្ដផ្សេងៗ៣គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ប្រជែង២លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង២លើក, កត្តាយានយន្ត ២លើក,និងមិនគោរពសិទ្ធិ១លើក។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១១៥លើក បណ្ដាលឲ្យស្លាប់៥៩នាក់ របួសធ្ងន់ចំនួន១០៥នាក់ និងរងរបួសស្រាលចំនួន៥០នាក់៕