(ភ្នំពេញ)៖ អ្វីទៅជាជំនួញ Startup! ចង់ដឹងច្បាស់ សូមចូលរួម ក្នុងពិព័រណ៍ Startup ដំបូងបំផុតនៅកម្ពុជា នៅថ្ងៃទី១៦-១៧កុម្ភៈ ខាងមុខនេះ នាសណ្ឋាគារ សុខាភ្នំពេញ ។
កម្មវិធីពិព័រណ៍ Startup បានជ្រើសរើស៣០ក្រុមហ៊ុន ក្នុងចំនោម១០០ក្រុមហ៊ុនដែលបានចុះឈ្មោះក្នុងពិព័រណ៍របស់យើង ដើម្បីជួយលើកស្ទួយ និង ផ្តល់ឱកាសដល់ពួកគាត់ ឲ្យមានឈ្មោះឆាប់រហ័សក្នុងទីផ្សារ និងអតិថិជនរបស់ពួកគាត់ អ្វីដែលពិសេស គឺពិព័រណ៍ Startup បានផ្តល់ជូនកន្លែងដោយឥតគិតថ្លៃផងដែរ ។
កម្មវិធីនេះអាចបង្កើតឡើង ដោយសម្លឹងឃើញថាកម្ពុជា មានការរីកចម្រើនទៅលើផ្នែកឧស្សាហកម្មផ្សេងៗជាច្រើន ក្នុងនោះក៏មានក្រុមហ៊ុនទើបតែបង្កើត រឺអាចហៅថា Startup Companies បានបង្ហាញខ្លូនក្នុងទីផ្សាររៀងៗខ្លួន ។
លោក បេ ចន្ត្រា អ្នកគ្រប់គ្រងទូទៅរបស់ Emerald Hub បានថ្លែងថា «ប្រព័ន្ធជីវៈចម្រុះនៅកម្ពុជា នៅតែមានគម្លាតធំ នៅក្នុងការសហការគ្នារវាង ការចាប់ផ្ដើមអាជីវកម្មថ្មី, ការវិនិយោគ, ការិយាល័យរួម, អ្នករៀបចំកម្មវិធី, វិស័យសាជីវកម្ម និងឯកជនសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាល យើងត្រូវការភាគីពាក់ព័ន្ធទាំងអស់មក ដើម្បីធ្វើការរួមគ្នា ដើម្បីជំរុញនិងលើកទឹកចិត្តសហគ្រិនវ័យក្មេងក្នុងការកសាងប្រព័ន្ធជីវៈចម្រុះពេលចាប់ផ្ដើម
មួយយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង។ខ្ញុំមើលឃើញថាការចាប់ផ្ដើមអាជីវកម្មថ្មីក្នុងស្រុក ជាមួយនឹងគំរូអាជីវកម្ម ដែលមាននិរន្តរភាព និងកំណើនសេដ្ឋកិច្ច គឺនៅមានតិចនៅឡើយ»។
លោកបន្ដថា «ដើម្បីជាការលើកទឹកចិត្តដល់សហគ្រិនទាំងអស់ យើងសង្ឈឹមថា នឹងមានការចូលរួមពីទស្សនិកជន ឲ្យបានច្រើនកុះករ ក្នុងថ្ងៃទី១៦-១៧កុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខាភ្នំពេញ» ។
សម្រាប់ព័ត៌មានបន្ថែម៖ www.wealthbuildingcambodia.com និងទំនាក់ទំនងទិញសំបុត្រ សូមទូរស័ព្ទមកកាន់៖ 023 694 4444 / 071 3333 208
តម្លៃសំបុត្រចូលរួមសិក្ខាសាលា សម្រាប់អ្នកធ្វើការ២៥ដុល្លារ សម្រាប់សិស្សានុសិស្ស១៥ដុល្លារ ទិញចាប់ពី៣សំបុត្រឡើងទៅ នឹងមានការបញ្ចុះតម្លៃពិសេស ៕