(ភ្នំពេញ)៖ តុលាការខេត្តព្រះសីហនុ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយអះអាងថា ខ្លួនមិនមានការដោះលែង ឬអនុញ្ញាតឱ្យឈ្មួញគ្រឿងញៀន ឈ្មោះ វ៉ាន់ ស្រីពៅ នៅក្រៅឃុំ ដូចការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ឡើយ។
តុលាការខេត្តព្រះសីហនុ បានបញ្ជាក់ថា រហូតដល់ពេលនេះ ឈ្មោះគ្រឿងញៀន ឈ្មោះ វ៉ាន់ ស្រីពៅ ដែលត្រូវចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នោះ រហូតដល់ពេលនេះ កំពុងស្ថិតនៅក្រោមការឃុំខ្លួន ក្នុងពន្ធនាគារនៅឡើយ។
សេចក្តីថ្លែងការណ៍របស់ តុលាការខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមាន Facebook ឈ្មោះ គា សុភ័គ្រ្ត យុវជនសង្រ្គោះជាតិ និង ឈ្មោះ Chham Chhany បានផ្សព្វផ្សាយថា តុលាការបានដោះលែង ឈ្មួញគ្រឿងញៀន ឈ្មោះ វ៉ាន់ ស្រីពៅ ហើយព័ត៌មាននេះក៏ត្រូវបានផ្សព្វផ្សាយដោយ Facebook ដទៃទៀត។
សេចក្តីថ្លែងការណ៍បានសរសេរថា «សាលាដំបូងខេត្តព្រះសីហនុ សូមសម្តែងនូវការសោកស្តាយចំពោះ ការផ្សព្វផ្សាយមានចរិតញុះញង់ ក្លែងបន្លំការពិត នាំឱ្យមានការយល់ច្រឡំពីសាធារណជន ចំពោះស្ថាប័នតុលាការ»៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ និងឯកសារពាក់ព័ន្ធរបស់តុលាការខេត្តព្រះសីហនុ៖