(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះឃ្លាំងស្តុកសម្ភារ របស់រោងចក្រដេរស្បែកជើង យីតុង ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច និងអង្គភាព៧១១ នៃកងពលតូចលេខ៧០ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ទៅជួយអន្តរាគមន៍ដើម្បីបាញ់ពន្លត់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឲ្យ មានគ្រោះអគ្គិភ័យនៅឡើយទេ ដោយកំពុងស្រាវជ្រាវនៅឡើយ៕