(ភ្នំពេញ)៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co. Ltd បានប្រកាសបើកលក់ជាផ្លូវការនូវផលិតផលឡេលាបខ្លួនស៊ូគូប៊ូស៊ុ រេឌានដ៏ថ្មីបំផុតរបស់ខ្លួន នៅលើទីផ្សារប្រទេសកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ប្រារព្ឋឡើងនៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរោងភាពយន្ត Major Cineplex នាផ្សារទំនើប AEON Mall រាជធានីភ្នំពេញ។
តំណាងក្រុមហ៊ុន LION CORPORATION បាននិយាយថា ក្រុមហ៊ុន ស៊ូគូប៊ូស៊ុ ពិតជាមានមោទនភាពដែលបាននាំ មកជូននូវអាថ៌កំបាំង សម្រស់ពីប្រទេសជប៉ុន ជាឡេលាបខ្លួន រេឌាន(Radiance Body Lotion) ដែលធ្វើឲ្យស្បែកសម៉ដ្ឋរលោង តាមបែបធម្មជាតិ ជាមួយនឹងរូបមន្តដ៏ល្អប្រណីតរបស់ជនជាតិជប៉ុន។
អ្វីដែលពិសេសបំផុត សម្រាប់ផលិតផលដ៏ថ្មីនេះគឺ ជួយឲ្យស្បែកសភ្លឺថា្ល ទន់រលោង គ្មានជាតិខ្លាញ់ និងមានរូបមន្តផ្សេងគ្នាបីប្រភេទដូចជា៖
ព្យួរប្រាយថិននីង ៖ ជាមួយនឹងរូបមន្តធ្វើឲ្យស្បែកសជាងមុន៣ដង ជួយធ្វើឲ្យស្បែកសស៊ីជំពូតាមបែបធម្មជាតិ។
យូវីប្រាយថិននីង៖ ជាមួយនឹងរូបមន្តចម្រាញ់ ចេញពីប្រេងផ្កាឈូករ័ត្ន ជួយឲ្យស្បែកគ្រើមប្រែជារលោង និងជួយឲ្យស្បែកខ្មៅ ស្រអាប់ប្រែជាភ្លឺថ្លាតាមបែបធម្មជាតិ។
ជែនថលស៊ូស្ស៊ីង៖ ជាមួយរូបមន្តចម្រាញ់ពីផ្កា Chamomile ជួយព្យាបាលស្បែកដែលឆាប់មានប្រតិកម្ម និងជួយបន្ឋូរអាការ៖ ស្បែកដែលរលាក និងមានស្នាម៕