(ភ្នំពេញ)៖ ក្រុមអ្នករចនាម៉ូដដ៏ល្បីល្បាញ នៅក្នុងតំបន់អាស៊ាន នឹងមានឱកាសដ៏ពិសេសបំផុត ដើម្បីប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍ Runway Ready Designer Search របស់ AirAsia ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅ ក្នុងបណ្តាប្រទេស ទាំង១០នៃតំបន់អាស៊ាន។
ការប្រកួតប្រជែងនេះ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានី ឬរដ្ឋធានីនៃប្រទេសនីមួយៗចាប់ពី ខែមេសា រហូតដល់ខែមិថុនា ក្នុងគោលបំណង ដើម្បីជ្រើសរើសអ្នករចនាម៉ូដ ដែលមានថ្វីដៃកំពូលពីររូប ប្រចាំប្រទេសនីមួយៗ ដើម្បីមានឱកាស ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ The Grand Finale ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង គូឡាឡាំពួ ក្នុងខែសីហា ឆ្នាំ២០១៧។
បេក្ខជនដែលទួលបានជ័យលាភីនៅក្នុងកម្មវិធីនេះ នឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា ទឹកប្រាក់ចំនួន RM350,000 (ប្រហែល 78,846.60ដុល្លារ) រួមជាមួយនឹងឱកាសចូលទស្សនាព្រឹត្តិការណ៍បង្ហាញម៉ូដ KLFashionWeekReadyToWearឆ្នាំ ២០១៨ ដ៏អស្ចារ្យនៅទីក្រុងគូឡាឡាំពួ ហើយក៏មានរង្វាន់ទឹកប្រាក់ចំនួន RM25000 (ប្រហែល 5624.93 ដុល្លារ) ដែលឧបត្ថមដោយ FashionValet ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ capsule collection ដែលនឹងត្រូវដាក់លក់នៅក្នុងគេហទំព័រ FashionValet.com ហើយអ្វីដែលកាន់តែពិសេសនោះ គឺទទួលបាន AirAsiaBIG Points150,000 ពិន្ទុ រួមជាមួយនឹងការធ្វើដំណើរដោយជើងយន្តហោះ AirAsia ដោយមិនគិតថ្លៃ និងនៅមានរង្វាន់ជាច្រើនទៀត។
អ្នករចនាម៉ូដម៉ាកល្បីៗ មកពីប្រទេសនីមួយៗដូចជា QDesignandPlay មកពីប្រទេសថៃ AnthonyRamirez មកពី ប្រទេសហ្វីលីពីន និង Mel Ahyarមកពីប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាគណៈកម្មការសម្រាប់ការប្រកួត នៅក្នុងទីក្រុងប្រចាំ ប្រទេសនីមួយៗ ចំណែកឯស្ថាបនិករបស់ KL Fashion Week Ready To WearនិងAndrew Tan រួមជាមួយនឹង សហស្ថាបនិករបស់ FashionValet និង VivyYusof នឹងធ្វើជាគណៈកម្មការអចិន្ត្រៃយ៍ សម្រាប់ការប្រកួតទាំងអស់ នៅទូទាំង បណ្តា ប្រទេសទាំង១០នៃតំបន់អាស៊ាន។
នាយកប្រតិបត្តិ AirAsiaBerhad លោក Aireen Omar មានប្រសាសន៍ថា «តំបន់អាស៊ានជាតំបន់ ប្រជុំដោយវប្បធម៌ ចំរុះដែលសម្បូរដោយអ្នកច្នៃម៉ូដដ៏ល្បីល្បាញជាច្រើន មកពីជុំវិញពិភពលោកប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងសង្ឃឹមថា យើងនឹងអាចទទួលបានអ្នកច្នៃម៉ូដ មានទេពកោសល្យលើសគេ ប្រចាំតំបន់ដែលអាចជួយឲ្ យឧស្សាហកម្មដើរ ឈានមុខគេតាមរយៈ ព្រឹត្តិការណ៍ការប្រកួតកប្រជែងជ្រើសអ្នករចនាម៉ូដនៅក្នុងតំបន់មួយនេះ។ យើងខ្ញុំមានមោទនភាព ណាស់ ដែលបានពង្រីកវិសាលភាពព្រឹត្តិការណ៍AirAsia Runway Ready DesignerSearch នេះដោយនឹងប្រព្រឹត្តទៅ នៅក្នុងបណ្តាប្រទេសទាំង១០នៃតំបន់អាស៊ាន។ ដូច្នេះសូមរង់ចាំទស្សនាទាំអអស់គ្នានូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ!»។
ស្ថាបនិក Kuala Lumpur Fashion Week Ready To Wearលោក Andrew Tan មានប្រសាសន៍ថា «យើងពិតជារំភើប រីករាយខ្លាំងណាស់ ដែលបានចាប់ដៃគូជាមួយ AirAsia សម្រាប់ព្រឹត្តិការណ៍ AirAsiaRunwayReadyDesignerSearch ឆ្នាំ ២០១៧ ដ៏ធំសម្បើមនេះ។ គួរបញ្ចាក់ផងដែរថា សក្តានុពល និងគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសព្វ នៅក្នុងការប្រកួតកាល ពីឆ្នាំមុនពិតជាអស្ចារ្យខ្លាំងណាស់! ដូច្នេះហើយការរៀបចំព្រឹត្តិការណ៍នៅឆ្នាំនេះ កាន់តែមានភាពអស្ចារ្យ ជាងឆ្នាំមុនទៅទៀត ដោយយើងបានពង្រីកវិសាលភាពបន្ថែមប្រាំប្រទេសទៀតនៅក្នុងតំបន់អាស៊ាន»។ AirAsiaRunwayReadyDesignerSearch ជាព្រឹត្តិការណ៍ដ៏ធំបំផុតតែមួយគត់ ប្រចាំនៅតំបន់អាស៊ាន។ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដ៏ធំទូលាយ រួមជាមួយនឹង ឧស្សាហកម្មច្នៃម៉ូដល្បីៗ អាចនឹងជួយឲ្យអ្នកទទួលបាន ជ័យលាភីសម្រេចនូវក្តីសុបិន ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ ដែលមានម៉ាកល្បីផ្ទាល់ខ្លួននៅថ្ងៃអនាគត។ ហើយឥឡូវនេះ ពួកយើងពិតជា ចង់ឃើញ អ្នករចនាម៉ូដ ដែលទទួលបានជ័យលាភីបង្ហាញនូវស្នាដៃរចនាម៉ូដដ៏ល្អឯកនៅក្នុងព្រឹត្តការណ៍ KLFWRTW ក្នុងខែ សីហា ឆ្នាំ២០១៧ខាងមុខនេះ!
សហស្ថាបនិក FashionValet លោក VivyYusof មានប្រសាសន៍ថា «ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ ដែលបានចូលរួម នៅក្នុងព្រឹត្តិការណ៍ស្វែងរកអ្នករចនាម៉ូដAirAsia Runway Ready Designer Search ដ៏ធំសម្បើមក្នុងរដូលកាលទីបីនេះ! ព្រឹត្តិការណ៍ឆ្នាំមុនជាបទពិសោធន៍ដ៏អស្ចារ្យមួយ ប៉ុន្តែព្រឹត្តិការណ៍ឆ្នាំនេះកាន់តែអស្ចារ្យជាងឆ្នាំមុនទៅទៀតហើយនេះ ជាឱកាសដ៏ពីសេសតែមួយគត់សម្រាប់អ្នករចនាម៉ូដនៅតំបន់អាស៊ាន ដូច្នេះហើយយើងសង្ឃឹមថានឹងបានទស្សនានូវម៉ូដ និងភាពច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ វេទិកាស្វែងរកអ្នករចនា ម៉ូដនេះបើកចំហ ជាសាធារណៈ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងបណ្តាប្រទេសទាំង១០ នៃតំបន់អាស៊ាន ដែលមានអាយុមិនលើសពី ៣០ឆ្នាំ។ ស្ត្រី ចំនួន៣រូប នឹងត្រៀមខ្លួនជាមួយនឹង សម្លៀកបំពាក់ធម្មតា ដែលតម្រូវទៅតាមបណ្តា ប្រទេសអាស៊ាន គឺត្រូវផ្ញើនូវពាក្យសុំចុះឈ្មោះពេញលេញ និងត្រឹមត្រូវពីគេហទំព័រ៖klfashionweek.com។
អ្នកចូលរួមប្រកួតប្រជែងទាំងអស់អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈអ៊ីម៉ែល៖[email protected]៕