(ព្រះសីហនុ)៖ ក្មេងប្រុសម្នាក់ បានកើតជំងឺដំបៅរលួយពេញខ្លួន មានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ដែលវេទនាជាងស្លាប់ទៅទៀត ចំណែកម្ដាយក៏គ្មានប្រាក់យកកូនទៅព្យាបាលទៀត មានតែទុកឲ្យកូនទ្រហោរយំរាល់ថ្ងៃ ព្រោះតែឈឺចាប់ខ្លាំងពេក។ ក្មេងប្រុសកើតជំងឺដំបៅនេះរស់នៅក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដោយគ្មានលទ្ធភាព និងប្រាក់កាក់សម្រាប់យកកូនទៅព្យាបាល ឲ្យបានជាសះស្បើយនោះ ទាំងគ្រួសារឪពុកម្ដាយ ទាំងប្រជាពលរដ្ឋអ្នកភូមិផងរបងជាមួយគ្នា បានលើកដៃសំពះអំពាវនាវរកជំនួយពីសប្បុរសជននៅគ្រប់ទិសទី ដើម្បីជួយព្យាបាលក្មេងប្រុសអភ័ព្វម្នាក់នេះ ឲ្យបានជាសះស្បើយដូចគេដូចឯងឡើងវិញ។
ដើម្បីចូលរួមជួយសង្គ្រោះក្មេងប្រុសខាងលើ សាធារណជន ក៏ដូចជាសប្បុរសជន អាចទំនាក់ទំនងជួយក្រុមការងារសប្បុរសធម៌ដែលប្រចាំការទីនោះ តាមរយៈលេខទូរស័ព្ទ៖ 085 600076 / 060 339332៕