(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង ពីមហាជនក្នុងកម្មវិធី «វីតាល់ដើម្បីសុវត្ថិភាព ទាំងអស់គ្នា» នៅក្រុងភ្នំពេញ កាលពីខែមករា ២០១៧នោះ ពេលនេះកម្មវិធីវីតាល់ អប់រំចរាចរណ៍ បានធ្វើដំណើរ ទៅដល់ក្រុងព្រះសីហនុ ដើម្បីជួបផ្ទាល់ជាមួយ នឹងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ក្នុងគោលបំណង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ការធ្វើចរាចណ៍តាមដងផ្លូវ។

ក្រុមការងារ វីតាល់បានធ្វើដំណើរ តាមដងវិថី នៃផ្លូវប្រសព្វភ្លើងស្តុបធំ ក្នុងក្រុង កំពង់សោម ដើម្បីចែកចាយទឹកវីតាល់ ពាក់ពួកសុវត្ថិភាព តូចដ៏គួរឲ្យស្រឡាញ់ ដោយមានការចូលរួម ពីក្រុម យុវជនស្មគ្រ័ចិត្តប្រមាណជាជាង១០នាក់ផងដែរ។

លោកជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន អិនវីស៊ីខបភើរេសិន វីតាល់ដែលជាអ្នកបង្កើត នឹងដឹក នាំកម្មវិធីនេះបានមានប្រសាសន៍ថា ដោយយើងមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហា ចំបងក្នុង សង្គមខ្មែរយើង។ ចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ និងការគោរពច្បាប់ចរាចរណ៍ នៅតែមានកម្រិតនៅឡើយ ដូច្នេះហើយទើបវីតាល់ ដែលឈាមមុខគេក្នុងការងារសង្គម បានឆ្លៀតឱកាស ដាស់តឿនក្រើនរំលឹកដល់ ប្រជាពលរដ្ឋទូទៅអោយយកចិត្តទុក ដាក់ទៅលើសុវត្ថិភាព លើការបើកបររបស់ខ្លួន ក្នុងគោលបំណងរួមគា្នកាត់ បន្ថយគ្រោះថា្នក់ចរាចរណ៍ឲ្យកាន់តែតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសុវត្ថិភាពខ្លួនឯង មិត្តភក្ក័យើង ញាតិ មិត្តយើង ក៏ដូចជាជនរួមជាតិយើងទាំងមូល។

វីតាល់ក៏ឈ្លៀតឱកាសនេះ សូមធ្វើការអំពាវនាវ ទៅដល់ជនរួម ជាតិទាំងអស់សូមចូលរួមជាមួយវីតាល់ គោរពច្បាប់ចរាចណ៍ អស់គ្នាជាពិសេសក្នុងកំឡុង ថ្លៃបុណ្យទាន ម្តងៗ ដែលយើងតែងតែសង្កេតឃើញថា ចំនួននៃគ្រោះថ្នាក់ចរាចរតែងតើមានការ កើនឡើងជាងថ្ងៃធម្មតា។

កម្មវិធី«អ្នកដើម្បីសុវត្ថិភាពទាំងអស់គ្នា» ឆ្នាំ២០១៧នេះមានគម្រោង ប្រារព្ធឡើង ធ្វើដំណើរទៅតាមបណ្តា ខេត្តធំៗ ផងដែរដើម្បីជួបផ្ទាល់ជាមួយ នឹងប្រជាពលរដ្ឋនៅបណ្តា ខេត្តក្នុងការផ្សព្វផ្សាយពីការច្បាប់ចរាចរណ៍ នៅកម្ពុជា ។

កម្មវិធីនេះបានទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសសាធារណៈជូនដែលធ្វើដំណើរតាមដងផ្លូវ ពួកគាត់ស្រឡាញ់ការច្នៃម៉ូតរបស់ដបវីតាល់ ដែលតែងតែមានគំនិតច្នៃប្រឌិតខ្ពស់ ។ លោកពូម្នាក់ ដែលបាន ទទួល ដបវីតាល់ជូនពរអ្នកការពារ បានយាយថា ដបនេះស្អាតណាស់ លោកមិនដាច់ចិត្តញ៉ាំទេ ព្រោះ វាមាន ន័យ ណាស់សម្រាប់លោក និងអ្នកធ្វើចរាចរណ៍ ដទៃទៀត ដូច្នេះលោកនឹងថែរក្សាទុកឲ្យ បានល្អដើម្បីជា អនុស្សាវរីយ៍ ។

ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ ប្តេជ្ញាថានឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បី ជាសក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់។  ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើ បុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិត ផលជាតិ»៕