(ភ្នំពេញ)៖ ក្រោយពីបើកកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភាចេញសេចក្តីប្រកាសផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍នោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយសម្រេចបាននូវរបៀបវារៈសំខាន់ៗចំនួន២ រួមមាន​ ទី១ អង្គប្រជុំបានអនុម័តប្រគល់សេចក្តិស្នើច្បាប់ពីវិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។ ចំណែកចំណុចទី២ អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖