Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលេ ខេត្តបន្ទាយ​មានជ័យ បន្តយុទ្ធនាការ​ចុះពិនិត្យ​ទំនិញនៅផ្សារចំការគរ, ដកហូតបានទំនិញ​ខូចគុណភាព​មួយចំនួន

13-02-2017 14:00

(បន្ទាយមានជ័យ)៖ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ លោក ស៊ាន ស៊ីណាត ប្រធានសាខា បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលទំនិញ ដាក់តាំងលក់នៅក្នុងផ្សារចំការគរ នៅក្រុងសិរីសោភណ្ណ ដើម្បីរឹតបន្តឹង និងទប់ស្កាត់ការលក់ទំនិញ ដែលខូចគុណភាព។

លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានឲ្យដឹងថា សម្រាប់យុទ្ធនាការនេះ មន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង។ ជាលទ្ធផល ត្រូវបានលោក ហុង លៀង បានបញ្ជាក់ថា កម្លាំងបានដកហូតទំនិញ ដែលខូចគុណភាពមួយចំនួន ដោយសារតែនៅពេលនេះ ក្រុមអាជីវករមានការយល់​ដឹងខ្ពស់ លើការលក់ដូរទំនិញ។

លោក ហុង លៀង បានបន្តថា បន្ទាប់ពីចុះពិនិត្យទំនិញនៅក្នុងផ្សាររួចមក ក្រុមការងារទាំងអស់បានចុះទៅ​ផ្សព្វផ្សាយអំពី​ច្បាប់ សុវត្ថិភាពចំណីអាហារដល់ប្អូនៗ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ចំនួន៥០០នាក់ផងដែរ ដើម្បីឲ្យពួកគេបាន​យល់​ដឹង​កាន់ខ្លាំងលើការបរិភោគចំណីអាហារ៕