(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន​ចំនួន៧នាក់ នៅបន្ទប់ជួលលេខ២១៥ ផ្ទះលេខ៦០២ ផ្លូវបេតុង ក្រុមទី២  ភូមត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតបានថ្នាំញៀនចំនួន៣០កញ្ចប់ ក្នុងនោះមាន៦កញ្ចប់ថង់ធំ​ ព្រមទាំងដកហូតឧបករណ៍
ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ នៅវេលា​ម៉ោង០៩៖៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ៧នាក់ខាងលើនេះរួមមាន៖ ទី១ឈ្មោះ រិន ចាន់ណារិទ្ឋ ហៅចាន់ អាយុ៣៥ឆ្នាំ ទី២ឈ្មោះ រីម រួន ហៅស្នា អាយុ៣៣ឆ្នាំ មុខរបរបើកបរស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ ឈ្មោះឡូ វឌ្ឍនា ហៅកិ អាយុ២២ឆ្នាំ មុខរបរចិញ្ចឹមទារ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ ក្រាំងធ្នង់ ទី៤ ឈ្មោះ នង ស្រីលក្ខ ភេទស្រី អាយុ២៣ មុខរបរនៅផ្ទះ ទី៥ ឈ្មោះ ឯម ចិន្តា ហៅស្រីអូន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះជួល ភូមិតាងួន សង្កាត់កាកាប ទី៦ ឈ្មោះ ង៉ែត ពិសិដ្ឋ ហៅទក់ អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខស្នាក់នៅ ផ្ទះជួលខាងលើ និងទី៧ ឈ្មោះ វ៉ាត វង្សរស្មី ហៅស្មី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅ ផ្ទះជួលខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើនេះ សមត្ថកិច្ចកំពុងកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕