ក្រសួងសេដ្ឋកិច្ច បំភ្លឺជូនសាធារណជនជុំវិញករណី បើកផ្តល់ប្រាក់របបឧបត្ថម្ភលើកដំបូង ជូនយោធិន មុនផ្ទេរឈ្មោះទៅក្រសួងសង្គមកិច្ច
13-02-2017 12:22
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបំភ្លឺពាក់ព័ន្ធការបង្ហោះព័ត៌មាន នៅក្នុងប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គម Facebook អំពីការបើកផ្តល់ប្រាក់របបឧបត្ថម្ភមួយលើកដំបូង ជូនយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ មុនផ្ទេរឈ្មោះទៅក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។
ក្រសួងសេដ្ឋកិច្ច សូមបដិសេធទាំងស្រុង ចំំពោះខ្លឹមសារព័ត៌មានប្រឌិត និងបំភ័ន្ត ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មាន ក្នុងប្រព័ន្ធបណ្តាលទំនាក់ទំនងសង្គម Facebook ដែលមានចរិតបំផ្លិចបំផ្លាញ ដល់ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំង២៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន ទាំងស្រុង៖