(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំកក្រើកល្បីប្រចាំឆ្នាំ២០១៧ Ganzberg Uber Valentine’s Festival នឹងធ្វើឡើងនៅថ្ងៃទី១៤កុម្ភៈនេះតែម្ដង នៅកោះពេជ្រ ខណៈតារាល្បីៗទាំងខ្មែរ និងកូរ៉េ សុទ្ធត្រៀមបទញាក់ទ្រើតៗគ្រវីទាំងអស់ ធានាថាទប់ជើង និងដងខ្លួនមិនជាប់នោះឡើយ។

GANZBERG Valentine’s UBER Music Festival នឹងមានវត្តមានតារាជាច្រើនដូចជា លោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុខពិសី អ្នកនាង ពេជ្រ សោភា និងលោក G.Devith និងក្រុម Girls Girls ម្ចាស់បទ JUICY SECRET និងលោកគីម សុនហ្យ៉ង់។

ពិសេសព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះ លោកអ្នកអាចរីករាយក្រេបរសជាតិស្រាបៀរ GANZBERG ថ្មីៗស្រស់ៗ ជាមួយអ្នកជាទីស្រលាញ់ លើសពីរសជាតិធម្មតា ថែមទាំងមានឱកាសលេងល្បែងកម្សាន្តប្លែកៗឈ្នះរង្វាន់ម៉ូតូធំ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត។

លម្អិតសូមទស្សនាវីដេអូខាងក្រោមនេះ៖
Link Video: https://youtu.be/x4_L0xZb2SU