(ភ្នំពេញ)៖ ហាងការ៉េម ដេរីឃ្វីន បានរៀបចំរួចជាស្រេច នូវការ៉េមខេក ដែលរចនាថ្មីទាំង២រូបរាងដ៏ស្រស់ស្អាត សម្រាប់ប្រារព្ធថ្ងៃបុណ្យនៃក្តីស្រឡាញ់ ជាមួយមនុស្សជាទីស្រឡាញ់របស់លោកអ្នក ដែលផ្តល់ជូនចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ហាងការ៉េមដេរីឃ្វីន លោកអ្នកអាចធ្វើការកម្មង់តាមរយៈ ០២៣ ៨៨០ ៨៨០ សម្រាប់សេវាដឹកជូនដល់ផ្ទះ។

នៅកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលបច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង៦៩០០ហាង និង៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើន ជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ៧រសជាតិផ្សេងៗទៀត។

ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយ ទូទាំងពិភពលោកពីសហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕