(ភ្នំពេញ)៖ សាលារៀន ខេមអេលីត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការ អាស៊ី អឺរ៉ុប ប្រមាណ២០០នាក់ បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងសកម្មភាពមនុស្សធម៌ បរិស្ថានរួមគ្នា ទៅកាន់សាលារៀន បឋមសិក្សា វាលស្បូវ ភូមិវាលស្បូវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីចុងសប្ដាហ៍នេះ។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា នេះជាលើកទី៥ហើយ ដែលយើងបានចុះធ្វើសកម្មភាពមនុស្សធម៌ និងទស្សនកិច្ចសិក្សា នៅតាមបណ្ដាខេត្ដមួយចំនួន ដើម្បីធ្វើឱ្យប្អូនៗសិស្ស និស្សិតមានឱកាសធ្វើការជាមួយគ្នា និងបង្កើតឱ្យមានវប្បធម៌នៃការចែករំលែក ទាំងទ្រព្យសម្បត្តិ ក៏ដូចជាផ្តល់ក្តីស្រឡាញ់ចំពោះប្រជាជនដែលមាន ជីវភាពខ្វះខាត និងជួបការលំបាកផងដែរ។

លោក ហេង រដ្ឋា នាយកប្រតិបត្តិសាលារៀន ខេមអេលីត បានលើកឡើងដែរថា ក្រោមរូបភាពនៃការជ្រោមជ្រែង ពីសំណាក់សិស្សនិស្សិត បុគ្គលិកសិក្សាទាំងបីស្ថាប័ន និងដោយមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ក្នុងការឧបត្តម្ភជាសម្ភារៈ ថវិកា ស្មារតី និងកំលាំងជាតិខ្មែរ សាលារៀន ខេមអេលីត បានធ្វើការបែងចែកជូនដល់សិស្សានិសិស្សនៅសាលា បឋមសិក្សាវាលស្បូវចំនួន១១០នាក់ នូវសម្ភារៈសិក្សា ដូចជាសៀវភៅសរសេរ៥ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម ជ័រលុប២ ប្រដាប់ខួង២ បន្ទាត់១ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ១ និងថវិការចំនួន២ពាន់រៀល។ ដោយឡែកគ្រូ៣នាក់ និងនាយកសាលាម្នាក់ នូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងថវិការ ១០ម៉ឺនរៀល សម្រាប់នាយកសាលា និង៦ពាន់រៀល

លោកបណ្ឌិត ឌួង លាង អគ្គនាយកសាលារៀន ខេមអេលីត និងសាកលវិទ្យាល័យអាស៊ី អឹរ៉ុប បានធ្វើការចែកជូនគ្រួសារក្រីក្របំផុតចំនួន៧គ្រួសារ (ជនពិការម្នាក់) ដោយសម្ភារៈដូចជា ចាន ឆ្នាំង ស្លាបព្រា ចានដែក អង្ករ មី ត្រីខ ទឹកសុទ្ធ និងថវិការម្នាក់ៗ៤ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត។

បន្ទាប់ពីកម្មវិធីសម្បុរសធម៌នោះ សាលារៀន បានដឹកនាំកុមារទាំង១១០នាក់នូវវិធីសាស្ត្រសំអាតមាត់ធ្មេញ ដាំកូនឈើកម្ររ និងធ្វើការសម្អាតបរិស្ថាន ក្រោមស្មារតីបរិស្ថានស្អាត ជីវិតកាន់តែថ្លៃថ្នូរ។

គួររំលឹកថា សាលារៀន ខេមអេលីត ជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានបណ្តុះបណ្តាលលើប្រាំកម្មវិធីដូចជា-ចំណេះទូទៅភាសាខ្មែរ ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២, មត្តេយ្យភាសាអង់គ្លេស ស្តង់ដាអន្តរជាតិ, មត្តេយ្យភាសាអង់គ្លេស-ចិន, ភាសាអង់គ្លេសសិស្សធំថ្នាក់ពេញម៉ោង និងក្រៅម៉ោង, វគ្គបណ្តុះបណ្តាលឯកទេសរយៈពេលខ្លី។

ព័ត៌មានលម្អិតសូមទៅកាន់ទីតាំង៖
-ទីតាំងទី១៖ អគារលេខ ១៦២ ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ
-ទីតាំងទី២៖ អគារលេខ ២៧៨ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
និងទូរស័ព្ទលេខ៖ ០៧០ ៨៣ ៥៥៥៥ ឬFacebook: the camelite school៕