(ភ្នំពេញ)៖ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ដែលជាភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ បានផ្តល់ជូនឈុតនៃក្តីស្រឡាញ់ ២ឈុតពិសេស សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ចាប់ពីថ្ងៃទី១០ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នេះតទៅ ដែលផ្តល់ជូនគ្រប់សាខា ប៊ីប៊ីឃ្យូឈីកខិន។

ឈុតគូស្នេហ៍ មាន២ឈុត ដែលមានតម្លៃ ១៦.៩០ដុល្លារ រួមមានស៊ុបតូហ្វ៊ូបាខន ឈុតសាច់ប៊ីប៊ីឃ្យូកូរ៉េជាមួយបាយចំហុយ១ឈុត បាយចំហុយ១ចាន និង ស្រាក្រឡុកចំនួន២កែវ។

សម្រាប់ឈុតគ្រួសារ ផ្តល់ជូនតម្លៃពិសេសតែ ២៥.៩០ដុល្លារ រួមមាន ឈុតប៊ិប៊ីវីង ជាមួយបាយចំហុយ១ឈុត ហ្គោលដិនស្ត្រីបសាឡាដ៍ ឈុតកូរ៉េឆាប្រយជាមួយបាយអូលីវ១ឈុត ប៊ីមប៊ីមបាប់ ស៊ុបតូហ្វ៊ូ សាច់មាន់រ៉េដហតហ្កាលីក និង កូកា១ថូ។

គួរបញ្ជាក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន៤សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និងសាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។

លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕