(ភ្នំពេញ)៖ ដឹ ភីហ្សាខមផេនី ជាក្រុមហ៊ុនឈានមុខគេ ក្នុងផ្នែកសេវាកម្មអាហារជាងមួយទសវត្សរ៍ នៅកម្ពុជា បានផ្តល់ជូនរសជាតិថ្មី សម្រាប់អ្នកចូលចិត្ត និងគាំទ្រ ញ៉ាំភីហ្សាសំបកស្តើងស្រួយ ជាមួយរសជាតិថ្មី សាច់ក្រកអ៊ីតាលី ក្នុងតម្លៃត្រឹមតែ ៣.៩៩ដុល្លារ ប៉ុណ្ណោះ នៅគ្រប់ហាងទាំង ២៤សាខា ចាប់ពីថ្ងៃនេះតទៅ។
លោក អ៊ូ គឹមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី បានលើកឡើងថា «ផ្នែកដ៏សំខាន់បំផុតនៃភីហ្សា ដែលគួរឲ្យចង់បរិភោគគឺសំបកនំ ដែលមានភាពស្តើងហើយស្រួយនៃសំបកនំនេះ ជាសេចក្តីប្រាថ្នារបស់ អតិថិជនគ្រប់ៗរូប ជាមួយនឹងរសជាតិសាច់ក្រកអ៊ីតាលី ដាក់លើសំបកនំដ៏សែនស្តើង ហើយស្រួយឈ្ងុយឆ្ងាញ់នេះ ដឹ ភីហ្សា ខមផេនី នឹងបំពេញរាល់ចំណង់ចំណូលចិត្ត របស់អ្នកបរិភោគឲ្យទទួលបាននូវរសជាតិថ្មីប្លែកបំផុតសម្រាប់លោកអ្នក»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើមសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាប៉ោយប៉ែត និងសាខាភ្នំពេញថ្មី។
ទន្ទឹមនឹងនោះ ទាំងការបម្រើនៅតាមហាង ទាំងការដឹកជញ្ជូនដល់គេហដ្ឋានដឹ ភីហ្សា ខមផេនី ផ្តោតលើការចម្អិនភីហ្សា និងសេវាកម្មលំដាប់អន្តរជាតិ គ្មានគូប្រៀប ដូចជានៅពេលថ្មីៗនេះ រួម ដឹ ភីហ្សាសាខា ព្រែកលៀបត្រូវ បានសម្ពោធជាផ្លូវការ ជាមួយនឹងសួនច្បារ ទឹកធ្លាក់យ៉ាងស្រស់ស្អាតថ្លាទៀតផង ហាងនេះមានកន្លែង សម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។
ភាពសំបូរបែបទាំងរសជាតិ ការបម្រើសេវាជាមួយ និងបទពិសោធន៍ជាងមួយទសវត្សរ៍ តម្លៃល្អសមរម្យបំផុត សម្រាប់អ្នកចូលចិត្តពិសារភីហ្សា ដឹ ភីហ្សា ខមផេនី នឹងបន្តឈានមុខគេក្នុងការផ្តល់ជូនដល់អតិថិជននូវអ្វី ដែលល្អជាងគេបង្អស់៕