(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកុម្ភៈនេះ នឹងដាក់ឲ្យដំណើរការមជ្ឈមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រាជធានីភ្នំពេញ សាខាទី៣ (បឹងស្នោ) ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនដែលម្ចាស់យានយន្ត។
មជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត រាជធានីភ្នំពេញសាខាទី៣ (បឹងស្នោ) ដែលស្ថិតនៅលើផ្លូវជាតិលេខ១ ប្រហែល១ គីឡូម៉ែតពីបុរីប៉េងហួតបឹងស្នោ ជាប់នឹងចំណតយានយន្ត លោកស្រីឧកញ៉ា ស៊ុយ សុផាន ច្បារអំពៅ។
ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ត អាចមកទទួលយកនូវសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តរាជធានាភ្នំពេញ នៅសាខាទី៣ (បឹងស្នោ) នេះចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តទៅ៕