(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារចុះជួយឃុំថ្មពូន តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចនៅព្រឹកថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកថវិកាមូលនិធិសប្បុរសធម៌ សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភដល់គ្រួសារសម្រាលកូនចំនួន ២២គ្រួសារ នៅឃុំថ្មពូន ដោយក្នុងមួយគ្រួសារចំនួន ២០ម៉ឺនរៀល សរុបទាំងអស់ ៤,៤០០,០០០រៀល។
ការនាំយកថវិកាសប្បុរសធម៌ សម្ដេចក្រឡាហោម ស ខេង ខាងលើ ត្រូវបានធ្វើឡើងនៅសាលាឃុំថ្មពូន ស្រុកកញ្ជ្រៀច ដោយមានការសហការជាមួយមេបក្សឃុំ មេឃុំ នាយប៉ុស្តិ៍នគរបាល មេបក្សភូមិទាំង១១ ក្នុងឃុំថ្មពូន។
ក្រៅពីឧបត្ថម្ភថវិកាដល់គ្រួសារសម្រាលកូនខាងលើ ក្រុមការងារក៏បានផ្ដល់នូវថវិកា ដល់ក្រុមការងារដែលចុះអមដំណើរថ្នាក់ដឹកនាំ ចំនួន៣២០,០០០រៀល ផងដែរ៕