(ភ្នំពេញ)៖ សេចក្តីជូនដំណឹងចុងក្រោយមួយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខ្យល់មូសុងឦសានខ្លាំង ចាប់ផ្តើមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលបានធ្វើឱ្យអាកាសធាតុចុះត្រជាក់ នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ជាពិសេសតំបន់ខ្ពស់រាប។
ក្រសួងបានឱ្យដឹងថា ខេត្តរតនីគិរី និងខេត្តមណ្ឌលគិរី នឹងមានសីតុណ្ហភាពអប្បបរមា អាចនឹងចុះមកទៅក្នុងរង្វង់១៥ អង្សារសេ នៅពេលយប់ និងពេលព្រឹក។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖