គួរឲ្យរន្ធត់! មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅក្បែររង្វង់មូលស្ពាន លី យ៉ុងផាត់ ដោយមិនទាន់ដឹងមូលហេតុ
12-02-2017 16:38
(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រើកាំភ្លើង K54 បាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្បែររង្វង់មូលខាងកើត ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ការបាញ់សម្លាប់ខ្លួនឯងនេះ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ពីមូលហេតុនោះទេ ដោយនៅពេលនេះកំពុងតែធ្វើការស្រាវជ្រាវ។
លោកអនុសេនីយ៍ទោ ម៉េង សារ៉ាត់ នាយនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានប្រាប់ថា «យើងមិនទាន់ដឹងពីមូលហេតុទេ មកទល់ពេលនេះព្រោះមន្ត្រីជំនាញ កំពុងសហការ ត្រួតពិនិត្យកោសល្យវិច្ច័យលើសព»។
លោក ម៉េង សារ៉ាត់ បានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ឃុត សាវុធ អាយុ៣៧ឆ្នាំ ជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ៕