(ភ្នំពេញ)៖ លោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើងនៅក្នុងសន្និសីទកាសែតថា លោក កឹម សុខា នឹងនៅបន្តធ្វើជាប្រធានស្តីទី គណបក្សសង្រ្គោះជាតិជាបន្ត រហូតដល់មានសមាជថ្មី ដើម្បីជ្រើសរើសប្រធានគណបក្ស។
ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយនាទី ស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិសេស មួយជាមួយ គណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕