(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់កំពូលនៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ បាននិងកំពុងបើកកិច្ចប្រជុំ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាជុំវិញការលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក សម រង្ស៊ី។ កិច្ចប្រជុំនេះបានធ្វើឡើង នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការកោះប្រជុំនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងភាពជាសមាជិករបស់គណបក្សសង្រ្គោះជាតិ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយលោកគ្រាន់តែបញ្ជាក់ថា ដោយសារបញ្ហាផ្ទាល់ខ្លួន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នឹងមានការធ្វើសន្និសីទកាសែត៕