(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរបស់ផលិតកម្មមាតុចក្រមានចំណងជើងថា វិកលចរិត បានចាប់ផ្ដើមបើកយុទ្ធនាការចាក់បញ្ចាំង តាមបណ្ដាខេត្តនានា ដោយចាប់ផ្ដើមលក់សំបុត្រនៅថ្ងៃនេះ។
ដោយសារតែសាច់រឿង «វិកលចរិត» មានភាពប្រទាក់ក្រឡាគ្នាតាំងពីដើមរឿង ដល់ទីបញ្ចប់រឿងធ្វើឲអ្នកទស្សនាជក់ចិត្ត ភ្ញាក់ផ្អើលរឿងខ្មែរមួយនេះកាលពីអំឡុងចុងឆ្នាំ២០១៦នេះ ផលិតករបានសម្រេចដាក់បញ្ចាំងជាផ្លូវការ តាមខេត្តមួយចំនួន។
ការពាំនាំខ្សែរឿងដែលល្បី និងកក្រើកដល់មហោស្រពភាពយន្ត នៅប្រទេសចិនទៀតនោះ ពិតជាបានបន្ថែមល្បឿនទាក់ទាញ អ្នកខេត្តនៅកម្ពុជាមួយអន្លើបន្ថែមទៀតក្រោយ ទទួលបានព័ត៌មានមួយនេះ ហើយមកកៀកភូមិស្រុករបស់ពួកគេ។
លោកហ៊ុយ យ៉ាឡេងផលិតករក្នុងខ្សែរឿង «វិកលចរឹត» និងជាតួអង្គវិកលចរឹតផ្ទាល់តែម្តង បានថ្លែងឲ្យដឹងថាដោយទទួលបានការចាប់អារម្មណ៍ច្រើនកាលពីអំឡុង ដាក់បញ្ចាំងនៅរោងកុននៃក្រុងភ្នំពេញ កាលពីអំឡុងចុងឆ្នាំ២០១៦កន្លងទៅ ក្រោមការកោតសរសើរពីទស្សនិកជនរួចមកជាគោលការណ៍បន្តទៀត លោកក៍បានរៀបចំកម្មវិធីចាក់បញ្ចាំង តាមបណ្តាខេត្តមួយចំនួន តាមផែនការដែលគ្រោងទុក។
លោកថានេះជាការចង់ឲបងប្អូន នៅតាមបណ្តាខេត្ត ដែលមិនទាន់បានទស្សនាអាចមកជាវសំបុត្រ នៅតាមរោងកុនប្រចាំខេត្ត ដែលរៀបចំរួចជាស្ថាពរនឹងមកដល់កៀកភូមិស្រុក លោកអ្នកហើយ។ លោកថាតាមរយៈរឿង ដែលទើបទទួលពានពីបរទេសថ្មីៗ បងប្អូន និងជួយគាំទ្រជាបន្តទៀត។
ចំពោះពេលវេលាបញ្ចាំងតាមកាលកំណត់រួមមានចាប់ពីថ្ងៃទី១១ កុម្ភៈ តទៅនៅខេត្តបាត់ដំបងបញ្ចាំងពីថ្ងៃទី១១ដល់១៤ កុម្ភៈ ខេត្តកំពង់ចាមចាប់ពីថ្ងៃ១៨ដល់ថ្ងៃ១៩ នារោងភាពយន្ត KL3D និងខេត្តបន្ទាយមានជ័យ នឹងចាក់បន្តពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ កុម្ភៈខាងមុខនេះ។
ដូចនេះសម្រាប់បងប្អូនដែលទទ្ទឹងរង់ចាំទស្សនារឿងនេះ អាចលៃលកពេលមកកក់ និងទិញសំបុត្រតាមការកំណត់រយៈពេលមានកំណត់ហើយផលិតកម្ម មាតុចក្រហ្វីមនិងរិះរកគំនិតថ្មីៗបន្តទៀត សម្រាប់ផលិតកុនខ្មែរឲ្យទាក់ចិត្ត អ្នកទស្សនាដូចរឿងមុនៗ ជាបន្តទៀតសុំតែការជួយលើកទឹកចិត្តពីខ្មែរយើងដូចគ្នា៕